We TV Cambodia

តើមនុស្សជោគជ័យផ្នែកហិរញ្ញវត្ថុ គេមានទម្លាប់យ៉ាងដូចម្ដេច?

តើមនុស្សជោគជ័យផ្នែកហិរញ្ញវត្ថុ គេមានទម្លាប់យ៉ាងដូចម្ដេច?

ដោយ៖ពេជ្រ

រូបតំណាង, ប្រភព៖ Google

មនុស្សមួយចំនួន ប្រាកដជាស្រមើស្រមៃចំពោះអ្នកដែលមានជីវភាពខ្ពង់ខ្ពស់ដែលរស់នៅក្នុងភាពហឺហា តែភ្លេចគិតថា មុនពេលទទួលបានជោគជ័យពួកគេតស៊ូមិនតិចទេ។ មនុស្សបែបនេះមិនបានកើតមកជាមួយនឹងប្រាក់រាប់លានដុល្លារនៅក្នុងគណនីធនាគារ ហើយមិនមែនពួកគេកើតមកមានសមត្ថភាពពិសេសដើម្បីទទួលជោគជ័យដែរ។ មនុស្សដែលទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុ គឺគេដឹងពីគោលដៅជាក់លាក់របស់ពួកគេ និងសកម្មភាពដែលត្រូវធ្វើដើម្បីសម្រេចបាននូវសមិទ្ធិផលជោគជ័យ។

 

ខាងក្រោមនេះជាលក្ខណៈទូទៅមួយចំនួនដែលមនុស្សជោគជ័យផ្នែកហិរញ្ញវត្ថុ អនុវត្ត៖

១)ពួកគេចំណាយពេលជាមួយបុគ្គលដែលទទួលជោគជ័យផ្សេងទៀត

មនុស្សជំពូកនេះ ចូលចិត្តរួមគ្នារក្សាគោលដៅនិងគុណតម្លៃរួមនៅក្នុងចិត្ត។ ពួកគេបង្កើតមិត្តភាពដើម្បីជាស្ពានចម្លងគ្នា ជួយគ្នាទៅវិញទៅមកពីព្រោះពួកគេមានគោលដៅជីវិតស្រដៀងគ្នា។ ដូច្នេះពួកគេចំណាយពេលជាមួយមនុស្សដែលទទួលជោគជ័យហើយនៅតែបន្តការធ្វើដំណើររបស់ពួកគេឥតឈប់ឈរ។

 

២)ការសម្រេចចិត្តសំខាន់ ៗ ផ្អែកលើមូលដ្ឋានលើអនាគត

ចំពោះមនុស្សបែបនេះ រឿងតូចតាចមិនអាចជាផលប៉ះពាល់ច្រើនដល់ជីវិតរបស់ពួកគេទេ។ ពួកគេស្វែងរកការសម្រេចចិត្តធំ ៗ និងសំខាន់នៅក្នុងជីវិតនិងដឹកនាំការខិតខំប្រឹងប្រែងរបស់ពួកគេឆ្ពោះទៅរកគោលដៅសំខាន់របស់ពួកគេទៅថ្ងៃអនាគត។

 

៣)ការទទួលខុសត្រូវ និងការត្រួតពិនិត្យ

មនុស្សដែលទទួលបានជោគជ័យភាគច្រើន​ មានការព្រួយបារម្ភអំពីការគ្រប់គ្រងលើការងាររបស់ពួកគេ និងការត្រួតពិនិត្យតិចតួចលើសកម្មភាពប្រចាំថ្ងៃ។ ពួកគេចង់បានការត្រួតពិនិត្យបន្ថែមលើផលិតផលនិងចំណូលផ្ទាល់ខ្លួន។ ពួកគេមិនអនុញ្ញាតឱ្យឧបសគ្គណាមួយ មកបិទផ្លូវរបស់ពួកគេឡើយ។ដែលជាហេតុ ពួកគេ ត្រូវតែមានទំនួលខុសត្រូវ និងមានការពិនិត្យល្អិនល្អន់ មុននឹងធ្វើអ្វីមួយ។​

 

៤)ពួកគេបន្តធ្វើការ

រឿងតែមួយគត់ដែលជួយពួកគេ កាន់តែទទួលបានជោគជ័យមួយកម្រិតទៀតនោះគឺថាពួកគេនៅតែបន្តធ្វើការ។ សូម្បីតែបន្ទាប់ពីចូលនិវត្តន៍ក៏ដោយពួកគេនៅតែធ្វើសកម្មភាពផ្សេងៗដែលទាក់ទងនឹងការងារ ឬក្រុមហ៊ុនគេដែរ។ ពួកគេកម្រនឹងចូលនិវត្តន៍ដោយមិនធ្វើអ្វីសោះឡើយ គឺតែងតែខ្វាយខ្វល់នឹងការងារជានិច្ច ម្ល៉ោះហើយបានជាពួកគេតែងតែរៀនពីអ្វីដែលថ្មី ហើយវាជាទម្លាប់មួយដែលល្អផងដែរ៕​

Related Articles