We TV Cambodia

តើពេលសត្វ ក្អែប ខាំដៃត្រូវធ្វើដូចម្ដេចដើម្បីសង្រ្គោះបឋម?

តើពេលសត្វ ក្អែប ខាំដៃត្រូវធ្វើដូចម្ដេចដើម្បីសង្រ្គោះបឋម?

ជាទូទៅ ក្អែប ជាសត្វដែលរស់នៅកន្លែងដែលត្រជាក់ហើយសើម វាជាសត្វមានពិសទៀតផង។ បើអ្នកត្រូវសត្វក្អែបទិច ពិសរបស់វានឹងអាចធ្វើឲ្យ ស្បែកបរិវេណនោះឡើងហើមក្រហម ឈឺពើត អាចស្ពឹក និងមានអារម្មណ៍ ចុកចាប់ខ្លាំង។


វិធីសង្ក្រោះបឋមពេលដែលសត្វក្អែបទិច៖
បើសិនត្រូវសត្វក្អែបខាំ បរិវេណដៃនិងជើង ចាំបាច់ត្រូវព្យាយាម ដាក់សំយ៉ុងដៃចុះ ឱ្យបានទាបបំផុត។ ប៉ុន្តែបើក្នុងករណីដែលត្រូវខាំនៅត្រង់ ម្រាមដៃនិងម្រាមជើង ត្រូវរកខ្សែឬ ក្រណាត់ មកចងរុំត្រង់គន្លាក់ដៃដើម្បីការពារសារជាតិពិសរីករាលដាលទៅកាន់កន្លែងផ្សេងទៀត។

ក្រោយពីនោះ ត្រូវយកអាល់កុល ឬធ្វើការលាងសម្អាត រោគ។ បន្ទាប់មក ស្អំទឹកត្រជាក់ ត្រង់បរិវេណដែលត្រូវខាំ ដើម្បីកាត់បន្ថយ នូវអាការៈហើមនិង លេបថ្នាំដើម្បីបំបាត់អាការៈឈឺចាប់។ ដោយឡែក សម្រាប់ការព្យាបាលបឋម របស់អ្នកស្រុកតាមតំបន់ខ្លះ គេបានណែនាំឱ្យប្រើត្រង់កន្លែងដែលសត្វក្អែបខាំនោះជូត ដោយទឹកខ្មេះឬ ប្រើជ័រល្ហុងខ្ចី ធ្វើការប៉ាតពីលើដើម្បី ដើម្បីជួយកាត់បន្ថយ អាការឈឺចាប់ ។ ក្នុងករណី បើអាការរៈធ្ងន់ធ្ងរ គប្បីទៅរកគ្រូពេទ្យ ធ្វើការព្យាបាលបំបាត់ ទើបជាវិធីល្អបំផុត។

ប្រែសម្រួលដោយ៖ ពិសី

Related Articles