We TV Cambodia

តើពេលដែលស្រ្តី អស់រដូវត្រូវជួបប្រទះនឹងបញ្ហាអ្វីខ្លះ !

តើពេលដែលស្រ្តី អស់រដូវត្រូវជួបប្រទះនឹងបញ្ហាអ្វីខ្លះ !

គ្រប់​ស្ត្រី​ ត្រូវ​ឆ្លង​កាត់​ ដោយ​ចៀស​មិន​រួច នៅ​ពេល​ចូល​ដល់​វ័យ​ ​ជាង​សែ និង​ចូល​ហាសិបផ្លាយឆ្នាំ គឺអស់រដូវ​។ អាការៈ​ដែល​គេ​សង្កេត​ឃើញ​មាន​កើត​ឡើង​ចំពោះ​ស្ត្រី​ពេល​អស់​រដូវៈ ឡើង​ទម្ងន់ ជ្រុះសក់ ចេះ​តែ​ស្អុះស្អាប់ បែក​ញើស … ។

រូបភាពតំណាង

ជំងឺពុក​ឆ្អឹង ៖ ក្នុង​​ឆ្នាំ​ដំបូងនៃ​ការ​​អស់​រដូវ​ភ្លាម ឆ្អឹង​បាត់​បង់​ទម្ងន់​យ៉ាង​ឆាប់​រហ័ស។ ដូច្នេះ​សូមបង្កើន​ការ​​ប្រុង​ប្រយ័ត្ន​ ប្រសិន​បើ​អ្នកមាន​រាង​ស្តើង​ស្រាប់ ឬ​មាន​ម្តាយ​ធ្លាប់​ជួប​បញ្ហា​ពុក​ឆ្អឹង​នេះ។ ដើម្បី​ដឹង​ច្បាស់ គេ​អាច​ធ្វើ​ការ​ថ្លឹង​វាស់​កំរិត​មាសមាឌ​ឆ្អឹង​បាន។

រូបភាពតំណាង

វិបត្តិ​សរសៃ​ឈាម​បេះដូង ៖ ក្រោយ​អស់​រដូវ គ្រោះ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង បានកើន​ឡើង ជា​ពិសេស​ចំពោះ​អ្នកដែល​ឆាប់​​អស់​រដូវ​។ អស់​រដូវ អ័រមូន​អើស្ត្រូហ្សែន​ចុះ កូឡេស្តេរ៉ូល​អាច​កើន​ឡើង សរសៃ​ឈាម​អារទែ ចាស់​យារ។ សូម​ឧស្សាហ៍​ទៅ​មើល​ឈាម។

រូបភាពតំណាង

បន្ត​តាមដានសុខភាព ៖ ​​ពិនិត្យ​សុខភាព​រោគ​ស្ត្រី​ត្រូវ​រក្សា​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​មើល​ថែភាព​រំខាន​បង្ក​ដោយ​ការ​អស់​រដូវ​ផង និង​វែក​រក​មេរោគ​មហារីក​ស្បូន​និង​ដៃ​ស្បូន​ផង ព្រោះ​ហានិភ័យ​​ឡើងកាន់​​ខ្ពស់​ក្រោយ​ពេល​អស់​រដូវ។

រូបភាពតំណាង

ប្រែសម្រួល៖ គឹមសួ

Related Articles