We TV Cambodia

តើបច្ចេកវិទ្យា បានជះឥទ្ធិពលអាក្រក់ៗអ្វីខ្លះ ដល់ស្ដ្រី?(Video inside)

តើបច្ចេកវិទ្យា បានជះឥទ្ធិពលអាក្រក់ៗអ្វីខ្លះ ដល់ស្ដ្រី?(Video inside)

ភ្នំពេញ៖ បច្ចេកវិទ្យាឌីជីថល ពិតណាស់ថាអាចចូលរួមចំណែកលើក ស្ទួយបង្កើនចំណេះដឹងដល់ស្ដ្រី និងអាចផ្ដល់នូវឱកាស ឲ្យស្ដ្រីដែលហ៊ានចូលប្រឡូកក្នុងវិស័យនេះ ទទួលបានជោគជ័យក៏ពិតមែន ប៉ុន្ដែទន្ទឹម​គ្នានេះដែរ វាក៏ជះឥទ្ធិពលអាក្រក់មិនអន់នោះទេ ប្រសិនជា ស្ដ្រីខ្វះការយល់ដឹង ជាមួយសមត្ថភាព ក្នុងការប្រើប្រាស់វាឲ្យបានល្អ។

មានអត្ថប្រយោជន៍មិនតិចនោះទេ ដែលកំពុងបណ្ដុំខ្លួនលើបណ្ដាញអិនធឺណេត ដែលស្រ្ដីមានឱកាស ក្នុងការចាប់យក និងសិក្សាដើម្បីទទួលបានផលប្រយោជន៍ពីវា ហើយប្រែក្លាយខ្លួនទៅជាស្ដ្រីជោគជ័យក្នុងវិស័យឌីជីថល។ ប៉ុន្ដែទន្ទឹមនឹងការ មើលឃើញនូវ ឱកាសដ៏សំខាន់ទាំងនេះ ស្រី្ដក៏ងាយនឹងទទួលរងនូវ ឥទ្ធិពល​អាក្រក់មិនអន់នោះដែរ ប្រសិនជា គាត់មិនទាន់មានភាពរឹងមាំ និងបំណែងចែកឲ្យបានច្បាស់ ពីវា។

អ្នកស្រី លឹម វីរីយ៉ា បានចែករំលែក នូវចំណេះដឹងមួយចំនួន អំពីកត្ដាអាក្រក់ ដែលជះឥទ្ធិពល មកលើស្ដ្រី អំពីការប្រើប្រាស់ បច្ចេកវិទ្យា ដោយមិនត្រឹមត្រូវ។ អ្នកស្រីបានលើកឡើងថា ការរីកចម្រើននៃបច្ចេកវិទ្យា ពិតជា មានផលល្អចំពោះស្ដ្រី ប៉ុន្ដែវាក៏ជាគ្រោះថ្នាក់មួយដែរ ប្រសិនជាស្រ្ដីមិនបានប្រើប្រាស់វាឲ្យត្រឹមត្រូវ និងប្រុងប្រយ័ត្ន។ បច្ចុប្បន្នមានស្ដ្រី កើតជម្ងឺបាក់ទឹកចិត្ដមិនតិចនោះទេ ដោយសារការទទួលឥទ្ធិពល​នៃការ​សាយភាយ ព័ត៌មានផ្សេងៗ ពីមជ្ឈដ្ឋានខាងក្រៅ។

ខាងក្រោមគឺជា កិច្ចសម្ភាសផ្ទាល់របស់ អ្នកស្រី លឹម វីរីយ៉ា ជាមួយ WETV ក្រោមប្រធានបទ៖ តើបច្ចេកវិទ្យា បានជះឥទ្ធិពលអាក្រក់អ្វីខ្លះ ដល់ស្ដ្រី?

អត្ថបទដោយ៖ Stince

Related Articles