
ដោយ៖ ហួ ឆេងស៊ីម
ជាមធ្យមមនុស្សម្នាក់ៗត្រូវទទួលទានទឹកឲ្យបាន២លីត្រក្នុងមួយថ្ងៃ។ តើអ្នកដែលសង្កេតថាអ្នកទទួលទានទឹកបានប៉ុន្មានលីត្រក្នុងមួយថ្ងៃ?
ការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ពិតជាសំខាន់ណាស់សម្រាប់សុខភាពរបស់អ្នក។
តើអ្នកដឹងទេថា ការទទួលទានទឹកមិនបានគ្រប់គ្រាន់ បណ្តាលឲ្យមានបញ្ហប្រឈមអ្វីខ្លះស្រាប់អ្នក?
ខាងក្រោមនេះជាផលប៉ះពាល់មួយចំនួន
នៃការទទួលទានទឹកបានតិចក្នុងមួយថ្ងៃរួមមាន៖
- តម្រងនោមនឹងធ្វើការកាន់តែខ្លាំង
ទឹកនោមប្រែពណ៌ស្រអាប់ហើយអាចមានក្លិនមិនធម្មតា
ដោយសារតែមិនមានទឹកគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរាងកាយ - មានហានិភ័យនៃការឆ្លងរោគតម្រងនោមងាយជាងមនុស្សធម្មតា
- អាចបង្កឲ្យមានគ្រួសនៅក្នុងថង់ទឹកប្រមាត់ក្នុងកម្រិតខ្ពស់
ជាងអ្នកញ៉ាំទឹកគ្រប់គ្រាន់។
ម្យ៉ាងវិញទៀត សម្រាប់អ្នកមានជំងឺរុំាំរ៉ៃដូចជា
ជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម
គួរតែពិភាក្សាជាមួយវេជ្ជបណ្ឌិតថាគួរទទួលទានទឹកក្នុងកម្រិតណាក្នុងមួយថ្ងៃ។
ដោយសារតែជំងឺមួយចំនួនដូចជា ជំងឺតម្រងនោម ត្រូវកំណត់បរិមាណទឹកក្នុងការទទួលទានក្នុងមួយថ្ងៃៗ
ដូច្នេះគួរតែពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញឲ្យបានត្រឹមត្រូវ ដើម្បីរក្សាបាននូវភាពរឹងមាំ។
ដូចនេះ
អ្នកមិនគួរបណ្តោយខ្លួនឲ្យមានជំងឺដោយសារតែការបរិភោគទឹកមិនគ្រប់គ្រាន់នោះទេ។
ពោលគឺអ្នកគួរតែញុំាំទឹកឲ្យបានច្រើនតាមការណែនាំដើម្បីថែរក្សាសុខភាពរបស់លោកអ្នក។
