We TV Cambodia

តើទម្លាប់អ្វីខ្លះ ដែលសហគ្រិនជោគជ័យច្រើនតែធ្វើនៅពេលព្រឹក?

តើទម្លាប់អ្វីខ្លះ ដែលសហគ្រិនជោគជ័យច្រើនតែធ្វើនៅពេលព្រឹក?

ដោយ៖ពេជ្រ

រូបតំណាង, ប្រភព៖ Google

ជាការពិតណាស់ ក្នុងនាមជាសហគ្រិនមួយរូប មិនមែនជារឿងងាយស្រួលនោះទេ។ វាតម្រូវឱ្យបុគ្គលនោះ បុគ្គលិកលក្ខណៈ មានវិន័យ និងទំនុកចិត្តជាប្រចាំ ក្នុងការងារប្រចាំថ្ងៃ។ សម្រាប់មនុស្សជំពូកនេះ ភាពជាសហគ្រិន គឺជាការងារដែលមានជីវភាពរស់នៅ និងអត្តសញ្ញាណល្អនៅក្នុងសង្គម។ ហើយមធ្យោបាយតែមួយគត់ដែលពួកគេទទួលបានភាពជោគជ័យនោះគឺទម្លាប់ជាគោល បានន័យថាពួកគេមានទម្លាប់ល្អ មានវិន័យជាប់ខ្លួនក្នុងការរស់នៅក្ដី ក្នុងការប្រតិបត្តិការងារក្ដី។

មែនទែនទៅ សហគ្រិនតែងតែមានផែនការ ប្រចាំថ្ងៃ និងសម្រាប់ថ្ងៃបន្ទាប់របស់ពួកគេ​ ហើយពួកគេតែងតែគិតវានៅពេលព្រឹក។ ព្រោះនៅពេលដែលពួកគេបានគិតនៅពេលព្រឹក វាជួយជម្រុញល្បឿននៃការងារពេលថ្ងៃកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវាផ្តល់ឱ្យពួកគេនូវទស្សនៈថ្មីៗដែលត្រូវធ្វើនៅថ្ងៃស្អែក ដូច្នេះ ពួកគេទទួលបានឱកាសដើម្បីកំណត់អាទិភាពបញ្ជីការងារត្រូវធ្វើរបស់ពួកគេបានរហ័សជាងសព្វដង។

ក្នុងនោះផងដែរ ដើម្បីបង្កើតការផ្តោតអារម្មណ៍ឱ្យបានត្រឹមត្រូវលើថ្ងៃទាំងមូល សហគ្រិនផ្តោតលើការធ្វើសមាធិ ជារៀងរាល់ថ្ងៃ។ ព្រោះការធ្វើសមាធិអាចជួយឱ្យពួកគេធ្វើការងារប្រកបដោយប្រសិទ្ធភាព និងផ្តល់ឱ្យពួកគេនូវថាមពលផ្លូវចិត្តបែបវិជ្ជមាន។ មិនតែប៉ុណ្ណោះ សហគ្រិនគួរតែស្វែងរកអាហារូបត្ថម្ភដែលមានសុខភាពល្អដើម្បីបំពេញបន្ថែមរាងកាយរបស់ពួកគេ។ ការធ្វើបែបនេះជួយឱ្យពួកគេមានភាពសកម្មពេញមួយថ្ងៃនិងធ្វើការងារប្រកបដោយប្រសិទ្ធភាព។

នៅក្នុងបទសម្ភាសន៍ជាច្រើនសហគ្រិន ដែលទទួលបានជោគជ័យបានបង្ហាញថាមធ្យោបាយដ៏អស្ចារ្យបំផុត ដើម្បីទទួលបានថាមពល គឺចាប់ផ្តើមថ្ងៃរបស់អ្នកជាមួយភាពវិជ្ជមាន។ នៅពេលអ្នកមានភាពវិជ្ជមាន វាបន្ថយកម្រិតនៃភាពតានតឹង និងជួយអ្នកមើលឃើញភាពជោគជ័យរបស់អ្នកនៅក្នុងជីវិត។

អ្វីដែលពេសេសនោះ គឺការកំណណត់គោលដៅ ជាក់លាក់ អាចទទួលយកបាននិងទាន់ពេលវេលា។ ការកំណត់គោលដៅឆ្លាត គឺជាគន្លឹះក្នុងការទទួលបានភាពជោគជ័យសំរាប់សហគ្រិន។

ដូចនេះ ក្នុងការទទួលបានភាពជោគជ័យសហគ្រិនគួរតែកំណត់ផែនការទាំងនេះឱ្យបានច្បាស់លាស់៕

Related Articles