
ដោយ៖ស្រីពេជ្រ
មានរបៀបរស់នៅមួយចំនួន ដែលគំរាមកំហែងដល់សុខភាពខួរក្បាលរបស់អ្នកយ៉ាងខ្លាំង ទោះបីជាពេលនេះវាមិនអី តែវានឹងបង្កជាបញ្ហានៅថ្ងៃខាងមុខ។ ទម្លាប់មួយចំនួន ធ្វើឱ្យខួរក្បាលរបស់អ្នក បាត់បង់នូវសារធាតុចិញ្ចឹមសំខាន់ៗ ឬសម្លាប់កោសិកាខួរក្បាលយ៉ាងឆាប់រហ័ស ហើយងាយប្រឈមនឹងគ្រោះថ្នាក់ដូចជា ជំងឺផ្លូវចិត្ត ការធ្លាក់ទឹកចិត្តឬការថប់អារម្មណ៍ជាដើម។
ខាងក្រោមនេះ គឺជាទម្លាប់មួយចំនួនដែលបំផ្លាញសុខភាពខួរក្បាលរបស់អ្នក៖
១)ការមិនញុំាអាហារពេលព្រឹក
នៅពេលដែលអ្នកប្រញាប់ប្រញាល់ទៅធ្វើការ ឬទៅសាលារៀននោះ អ្នកបានរំលងអាហារពេលព្រឹក ដោយគិតថាវាមិនអីទេ វាមិនចាំបាច់ទេ ឬចាំំញាំលើកក្រោយញុំាក៏បានដែរ។ ទង្វើរបែបនេះបានបង្កើតទៅជាទម្លាប់ យូរៗទៅវាក៏បង្កជាបញ្ហានៅថ្ងៃក្រោយ ដូចជាឈឺក្រពះ មួយវិញទៀតការមិនញុំាអាហារពេលព្រឹកបានធ្វើឱ្យសមត្ថភាពខួរក្បាលអ្នកចុះខ្សោយ។
២)ការចូលគេងយឺត
វាជារឿងធម្មតាទេ ដែលមនុស្សគ្រប់គ្នាគេងយប់ជ្រៅជាពិសេសនៅពេលថ្ងៃចុងសប្តាហ៍។ ប៉ុន្តែអ្វីដែលអ្នកមិនយល់ គឺថាការគេងយប់ជ្រៅអាចមានគ្រោះថ្នាក់ដល់សុខភាពខួរក្បាលរបស់អ្នក។ នៅពេលដែលអ្នកភ្ញាក់ពីគេងយឺត អ្នកនឹងទទួលរងនូវការឡើងទម្ងន់ការជ្រុះសក់ ភ្នែកខ្វះជីវជាតិ និងបញ្ហាស្បែកផងដែរ។
៣)ការទទួលទានអាហារដែលមានជាតិស្ករខ្ពស់
មនុស្សគ្រប់គ្នាមិនសូវជាចាប់អារម្មណ៍នឹងទម្លាប់នៃការទទួលទានជាប្រចាំំថ្ងៃទេ ចេះតែភ្លេចៗខ្លួន ញុំានេះ ញុំានោះតាមតែចិត្តនឹកឃើញ ដោយមិនដឹងខ្លួនអ្នកញ៉ាំអាហារដែលមានជាតិស្ករខ្ពស់នោះទេ ហើយទាំងនេះជាមូលហេតុចម្បងនៃជំងឺអាល់ហ្សៃមឺនិងជំងឺបេះដូង។
៤)បរិភោគអាហារពេលមើលទូរទស្សន៍
ជាទូទៅអ្នកគិតថាវាល្អបំផុតក្នុងការញ៉ាំបណ្ដើរ មើលទូរទស្សន៍បណ្ដើរ ប៉ុន្ដែការធ្វើបែបនេះវាអាចធ្វើឱ្យអ្នកបាត់បង់នូវការផ្ចង់អារម្មណ៍ក្នុងការញុំាអាហារ ជាពិសេសគឺការចងចាំនូវចំណង់អាហារថ្មីៗរបស់អ្នក។
៥)ការជក់បារី
ការជក់បារីមិនត្រឹមតែបំផ្លាញសួតរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានគ្រោះថ្នាក់ដល់ខួរក្បាលដែរ។ នៅពេលដែលអ្នកជក់បារីវាបង្កើនឱកាសនៃជំងឺដាច់សរសៃឈាមខួរក្បាលជំងឺភ្លេចភ្លាំងក៏ដូចជាជំងឺទាក់ទងនឹងជំងឺវង្វេងផ្សេងទៀត។
៦)គ្របក្បាលរបស់អ្នកពេលកំពុងដេក
វាជារឿងសាមញ្ញបំផុតសម្រាប់មនុស្សដែលគ្របដណ្តប់លើក្បាលរបស់ពួកគេនៅពេលដែលពួកគេកំពុងគេងជាពិសេសអំឡុងរដូវត្រជាក់។ ប៉ុន្តែប្រសិនបើអ្នកមានទម្លាប់បែបនេះអ្នកគួរតែបញ្ឈប់វាភ្លាម។ វាគឺដោយសារតែនៅពេលអ្នកគ្របក្បាលរបស់អ្នកអ្នកអាចមានបញ្ហាក្នុងការស្រូបយកអុកស៊ីសែនដែលអាចធ្វើឱ្យខូចខួរក្បាលអ្នកបាន៕
