We TV Cambodia

តើតម្លៃមាសនឹងទៅជាបែបណា ប្រសិនបើ វ៉ាក់សាំងកូវីដ-១៩ ត្រូវបានប្រើប្រាស់ជាផ្លូវការ?

តើតម្លៃមាសនឹងទៅជាបែបណា ប្រសិនបើ វ៉ាក់សាំងកូវីដ-១៩ ត្រូវបានប្រើប្រាស់ជាផ្លូវការ?

តម្លៃមាសនៅចុងខែធ្នូ ឆ្នាំ២០១៩ ហាក់បីដូចជាមិនបានឡើងថ្លៃនោះទេ​  ប៉ុន្តែនៅពេលដែលវីរុសកូរ៉ូណាចាប់ផ្ដើមផ្ទុះឡើង មាសក៏ចាប់ផ្តើមកើនឡើងខ្លាំងចាប់ពីខែមេសារហូតមក ក្នុងអំឡុងពេលដែលរដ្ឋាភិបាលគ្រប់ប្រទេសនៅលើពិភពលោកបានបញ្ចេញលុយដ៏ច្រើនមហាសាលដែលមិនធ្លាប់មានពីមុនមក ដើម្បីការពារស្ថេរភាពសេដ្ឋកិច្ចប្រទេសរបស់ខ្លួន។« មាស» ជាលោហធាតុមានតម្លៃ ដែលធនាគារកណ្ដាលនៃប្រទេសនីមួយៗរក្សាទុកដើម្បីធៀបទៅនឹងតម្លៃសាច់ប្រាក់ដែលត្រូវប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួន។

ដូច្នេះ នៅពេលដែលធនាគារកណ្ដាលនីមួយៗព្យាយាមបញ្ចេញសាច់ប្រាក់ ដើម្បីស្ដារសេដ្ឋកិច្ចរបស់ខ្លួនបន្ទាប់ពីស្ថានភាពកូវីដ-១៩ត្រូវបានដោះស្រាយតាមរយៈជោគជ័យនៃវ៉ាក់សាំងនោះ តម្លៃមាសនឹងត្រូវបានដំឡើងថ្លៃ ដើម្បីធៀបទៅនឹងតម្លៃសាច់ប្រាក់ដែលត្រូវប្រើប្រាស់ក្នុងចំនួនដ៏ច្រើន ដើម្បីការពារអតិផរណារូបិយប័ណ្ណ។ និយាយជារួម នៅពេលដែលចំនួនសាច់ប្រាក់បន្ដចរាចរកាន់តែច្រើននៅលើពិភពលោក អតិផរណានឹងកាន់តែកើនឡើងខ្លាំងដែរ ដែលធ្វើឱ្យតម្លៃមាសកាន់តែឡើងថ្លៃ។

 

សរុបសេចក្ដីមក វ៉ាក់សាំងកូវីដ-១៩ នឹងអាចជួយជីវិតមនុស្សជាច្រើន ក៏ដូចជាសេដ្ឋកិច្ចនៃប្រទេសជាច្រើននៅទូទាំងពិភពលោក ប៉ុន្ដែវាមិនបានធ្វើឱ្យតម្លៃមាសធ្លាក់ចុះនោះទេ ពីព្រោះរដ្ឋាភិបាលគ្រប់ប្រទេសត្រូវតែចាក់លុយបន្ថែមទៀតដើម្បីជួយដល់សេដ្ឋកិច្ចជាតិរបស់ខ្លួន។

អត្ថបទដោយ៖ ពិសី

Related Articles