We TV Cambodia

តើដីក្នុងខ័ណ្ឌណាខ្លះ ដែលត្រូវប៉ាន់ជាងគេ?

រូបថតៈ សហការី

ដោយៈ ទិន សុខាវុធ

យោង​តាម​អ្នកជំនាញ នៅ​ក្នុង​ចំណោម​ខ័ណ្ឌ​ទាំង ១៤ នៅ​ក្នុង​រាជ​ធានីភ្នំពេញ ដី​ឡូតិ៍​នៅ​ក្នុង​ខណ្ឌ​ បឹង​កេងកង ខណ្ឌដូនពេញ និងខណ្ឌ​ចំការមន ត្រូវ​ប៉ាន់ជាង​គេ​​។ ជាទូទៅ​ ​តំលៃ​ដី​​ឡូតិ៍​នៅ​ក្នុង​ខណ្ឌ​ទាំងនោះ​ កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

លោក សន សៀប នាយក​ក្រុមហ៊ុន Key​ Real​ Estate បានបញ្ជាក់បន្ថែមទៀតថា តំលៃ​ដីឡូតិ៍​នៅ​ក្នុង​ខណ្ឌ​ទាំង ៣ នោះ កំពុង​តែ​មានសក្តានុពលជា​ខ្លាំង​។ ក៏ប៉ុន្តែ តំលៃ​ដីឡូតិ៍នៅ​ក្នុង​ខណ្ឌ​ទាំងនោះ​ឡើង​ចុះ​មិន​ស្មើ​គ្នា​នោះ​ទេ​។

នាយក​ក្រុមហ៊ុន Real Estate រូប​នោះបាន​លើក​ឡើង​ទៀត​ថា អ្នកវិនិយោគ​ជាតិនិង​អន្តរជាតិ​ ចាប់​អារម្មណ៍​ជា​ខ្លាំង ទៅលើដីឡូតិ៍​ស្ថិត​ក្នុង​ខណ្ឌ​ចំការមន​ ជាពិសេស​គឺ​តំបន់កោះពេជ្រ ដែលនៅ​ទីនោះ​សំណង់ទាំងឡាយ​កំពុង​រីកដុះដាល​ដូច​ផ្សិត​ មាន​ដូចជា​ អគារពាណិជ្ជកម្មកំរឹត​ជាតិនិងអន្តរជាតិ​។

ជាក់ស្តែង ​ដីឡូតិ៍​នៅ​ក្នុង​តំបន់កោះពេជ្រ​​នៅ​ពេលបច្ចប្បន្ន​មាន​តំលៃ​ចាប់​ពី $4,000 ទៅ $5,000 ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ ក្រៅ​ពី​នេះ ដី​ឡូតិ៍​​នៅ​ប៉ែកមណ្ឌលកំសាន្ត NAGA1 NAGA2 ក៏​មានតំលៃ​ប្រហាក់ប្រហែលគ្នា​នេះដែរ​។

ចំណែកឯដីឡូតិ៍​នៅ​ក្នុង​ខណ្ឌបឹងកេងកងវិញ គឺ​ស្ថិត​នៅ​ចន្លោះចាប់​ពី $4,500 ទៅ $5,500 ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ ឬ​អាច​ខ្ពស់​ជាងនេះ អាស្រ័យ​ទៅ​តាម​ ទីតាំង តំរូវការ និង ទំហំ​ផង​ដែរ​។

ចំពោះ​ដីឡូតិ៍​ស្ថិត​ក្នុង​​ខណ្ឌ​ដូនពេញ​វិញ តំលៃ​របស់​វា​​ស្ថិតក្នុង​ចន្លោះ​​ពី $6,000 ទៅ $7,000 ដុល្លារ​ក្នុង​មួយ​មែត្រ​ការ៉េ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *