We TV Cambodia

តើជាតិ​ «ល្វីង» របស់ម្រះ​ជួយអ្វីខ្លះដល់សុខភាព?

តើជាតិ​ «ល្វីង» របស់ម្រះ​ជួយអ្វីខ្លះដល់សុខភាព?

យើងគ្រប់គ្នាបានដឹងរួចមកហើយថា ម្រះមានរសជាតិ ល្វីង ​ក្នុង​ចំណោម​បន្លែ​ឯទៀត ហើយផ្លែម្រះក៏​មិន​សូវ​ពេញនិយម​ក្នុងការទទួលទានពីសំណាក់អ្នកបរិភោគប៉ុន្មាននោះដែរ ដោយសារ​រសជាតិ​របស់វា។​ ប៉ុន្តែម្រះ ​គឺជា​អាហារ​រុក្ខជាតិ​ដ៏ល្អប្រពៃ​បំផុត​មួយ​ដែល​ជួយកែលម្អ​លក្ខខណ្ឌ​ជំងឺ​ទឹកនោមផ្អែម ​និង​ជាតិពុល​ក្នុង​ឈាម។

​​​​ ​រសជាតិ​ល្វីង​គ្រប់​យ៉ាងនៅក្នុងបន្លែ​នេះ​ គឺជា​រ៉ែ​មាស ដែល​ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព ជាពិសេស​ទឹក​​ផ្លែម្រះ​ដែលមាន​ប្រយោជន៍​សម្រាប់​ជំងឺ​ជាច្រើន​មុខ ដូចជា​ទឹកនោមផ្អែម និង​ជំងឺ​ឆ្លង​ជាច្រើន​ទៀត​។ ចំណែកសារធាតុ​បេតាការ៉ូតែន និង​គុណភាព​ជាច្រើន​ទៀត​នៅក្នុង​ផ្លែម្រះ​ ជួយ​សម្រាលបញ្ហា​ភ្នែក​បានទៀតផង​។

សូមជម្រាបជូនផងដែរថា មាន​ផ្លែឈើ​ និង​បន្លែ​តិចតួច​ណាស់ ដែល​ផ្តល់​អត្ថប្រយោជន៍​ខាង​សុខភាព​ច្រើន​សម្រាប់​ជំងឺខាងលើ​ ដូចជា​ផ្លែម្រះ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles