We TV Cambodia

តើជាការពិតទេអ្នកដឹកនាំល្អ ទាល់តែជាអ្នកដឹកនាំដែលមានចិត្តល្អ?

តើជាការពិតទេអ្នកដឹកនាំល្អ ទាល់តែជាអ្នកដឹកនាំដែលមានចិត្តល្អ?
ប្រភព៖អុីនធឺណេត

ដោយ៖ស្រីពេជ្រ

ដូចដែលអ្នកដឹងស្រាប់ហើយថា ភាពសប្បុរសគឺជាគុណសម្បត្តិដ៏អស្ចារ្យមួយចំណុចរបស់អ្នកដឹកនាំគ្រប់រូប ហើយអ្នកមិនចាំបាច់សម្លឹងមើលទៅឆ្ងាយដើម្បីស្វែងរករឿងដែលលើកកម្ពស់ទង្វើសប្បុរសទេ ព្រោះគ្រាន់តែធ្វើរឿងងាយៗធម្មតាៗទៅកាន់មនុស្សជុំវិញ​ ឬក្រុមការងារក៏បង្ហាយថាអ្នកជាអ្នកដឹកនាំល្អដែរ។

តាមការស្រាវជ្រាវបានបង្ហាញថា គ្រាន់តែអ្នកចូលរួមអបអរភាពជោគជ័យរបស់អ្នកដទៃ ឬសួរសុខទុក្ខបុគ្គលិកនៅកន្លែងធ្វើការ ក៏មានន័យថាអ្នកពិតជាយកចិត្តទុកដាក់ចំពោះពួកគេដែរ។ នេះគឺជាការបំផុសគំនិតដែលធ្វើឱ្យបុគ្គលិកខិតខំធ្វើការ និងមានភាពស្និទ្ធស្នាល។ វិធីនៃការបង្ហាញភាពសប្បុរសមិនត្រឹមតែលើកទឹកចិត្តដល់អ្នកដទៃឱ្យធ្វើការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបរិយាកាសកាន់តែល្អប្រសើរដើម្បីទទួលបានលទ្ធផលល្អប្រសើរ។

មួយវិញទៀត នៅពេលអ្នកធ្វើល្អចំពោះអ្នកដទៃ វាជាការតភ្ជាប់បណ្តាញឬទំនាក់ទំនងកាន់តែមានភាពងាយស្រួល ដោយការយកចិត្តទុកដាក់អំពីមនុស្សដែលអ្នកជួប និងកាន់តែធ្វើអោយទំនាក់ទំនងអ្នកល្អប្រសើរជាងមុន។

តាមការសិក្សាមួយដែលធ្វើឡើងដោយ Harvard Business Review បានបង្ហាញថារឿងសំខាន់ដែលធ្វើឱ្យមេដឹកនាំអស្ចារ្យ គឺសមត្ថភាពក្នុងការបង្កើតទំនាក់ទំនងដែលទុកចិត្ត។ ក្រុមអ្នកជំនាញបានផ្តល់សញ្ញាដើម្បីកំណត់អត្តសញ្ញាណអ្នកដឹកនាំពិតប្រាកដដែលមាន 5 សញ្ញានៃភាពជាអ្នកដឹកនាំពិតប្រាកដ។

ដូចនេះ សេចក្ដីសប្បុរស ឬការធ្វើល្យកចិត្តទុកដាក់ដល់អ្នកដទៃគឺនាំអោយអ្នកក្លាយជាមេដឹកនាំល្អមិនមែននៅតែក្រុមហ៊ុនអ្នកទេ តែអ្នកក៏ជាបុគ្គលឆ្នើមដែលទទួលបានការកើតសរសើរពីមនុស្សជុំវិញផងដែរ។ បើអ្នកមានលក្ខណៈគ្រប់យ៉ាងជាមេដឹកនាំល្អ តែអ្នកមិនចេះចែករំលែកសេចក្ដីល្អ ការស្រលាញ់ទៅកាន់មនុស្សជុំវិញអ្នកក៏មិនអាចក្លាយជាអ្នកដឹកនាំល្អមួយរូបបានដែរ៕

Related Articles