We TV Cambodia

តើជម្ងឺភ្នែកក្រហមបង្កឡើងដោយកត្តាអ្វី?                                                          

តើជម្ងឺភ្នែកក្រហមបង្កឡើងដោយកត្តាអ្វី?                                                          

យើងគ្រប់គ្នាទំនងជាធ្លាប់ជួប​ នូវបញ្ហាជំងឺ​ភ្នែក​ក្រហម​​មិន​ខាន។ តើដឹងទេថា​ជំងឺនេះ​បង្កឡើង​ដោយ​សារអ្វី?​​ ជំងឺ​ភ្នែក​ក្រហម​​​​អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ពីរ​យ៉ាង​ គឺ​បាក់តេរី​ និង​វីរុស ប៉ុន្តែ​ក៏​អាច​បង្ក​មក​ពី​មូលហេតុ​ផ្សេង​ទៀត ដូចជា​អាលែកហ្ស៊ី របួស​ភ្នែក​ និង​ប្រតិកម្ម​ជាមួយ​ថ្នាំ​ជាដើម។ គ្រប់គ្នា​ ​ក៏​ប្រហែលជា​ដឹង​ហើយ​ថា​ជំងឺ​ភ្នែក​ក្រហម គឺ​ជា​ជំងឺ​ដែល​ងាយ​ចម្លង​ទៅ​មនុស្ស​ម្នាក់​ទៀត​ខ្លាំង​ណាស់​ ជាពិសេស​សមាជិក​គ្រួសាររស់​នៅ​ផ្ទះ​តែ​មួយ។ ជំងឺ​ភ្នែក​ក្រហម​អាច​បណ្ដាល​មកពី​កត្តា​​ប្រ​ឈម​មួយ​ចំនួន​ដូច​ជា៖

  • រស់​នៅ​ជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ​កើត​​ជំងឺ​ភ្នែក​ក្រហម
  • កត្តា​បរិស្ថាន​
  • ប្រឈម​សារធាតុ​បង្ក​ឲ្យ​អាលែកហ្ស៊ី
  • ហែល​ទឹកអាង​ជុំ​គ្នា
  • ប្រើ​ឡេនពាក់ភ្នែក

ដើម្បី​ការ​ពារ​ និង​គ្រប់​គ្រង​ជំងឺ​ភ្នែក​ក្រហមបាន​​យើង​ត្រូវ​ចេះ​ថែរក្សា​ភ្នែក​របស់​យើង​ដោយ​ត្រូវលាង​សម្អាត​​ដៃ​នឹង​សាប៊ូ​ ឬ​ជែល​សម្លាប់​មេរោគ ​មុន​នឹង​ប៉ះ​ភ្នែក​ដែល​ឈឺ។ ដូច​គ្នា​ដែរ​យើងមិន​ត្រូវ​ញី​ភ្នែក​មិន​ឈឺ​ បន្ទាប់​ពី​ប៉ះ​ភ្នែក​ឈឺ​ហើយ​នោះ​ទេ និង​មិន​ត្រូវ​ប្រើ​កន្សែង​ និង​កើយ​ខ្នើយ​រួម​គ្នា​ផង​ដែរ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles