We TV Cambodia

តើគ្រឿងក្នុងសត្វ​ ជារបបអាហារដែលល្អចំពោះសុខភាពយ៉ាងណា?

តើគ្រឿងក្នុងសត្វ​ ជារបបអាហារដែលល្អចំពោះសុខភាពយ៉ាងណា?

ជាទូទៅ គ្រឿង​ក្នុង​មិន​សូវ​មាន​ឈ្មោះ​ល្អ​ទេ។​ មនុស្សភាគច្រើន យល់ឃើញថា ថ្លើម ក្រលៀន បេះដូង អណ្តាត ត្រចៀក ក្រពះ​ ពោះវៀន​ពោះតាន់ មាន​បង្កប់​ទៅ​ដោយ​ជាតិ​កូឡេស្តេរ៉ូល​ខ្លាំង ហើយខ្លះ​ថា​​មាន​បង្កប់​ទៅ​ដោយមេរោគ​គ្រប់​ប្រភេទ​ និង​ជាតិ​ពុល​ទៀត។

ប៉ុន្តែ​ គ្រឿង​ក្នុង​មិន​អាក្រក់​ដូចការ​គិត​នោះ​ឡើយ។  តើ​ត្រូ​វទទួល​ទាន​ក្នុង​កម្រិត​ដែល​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព ?​​ ថ្លើម​ ក្រលៀន បេះដូង អណ្តាត ​ខួរ ពោះវៀន ក្រពះ​ ត្រូវបាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ គឺ​គ្រឿង​ក្នុង​ក្រហម និង​គ្រឿង​ក្នុង​ស។ គ្រឿង​ក្នុង​ក្រហម ងាយ​ទទួល​ទាន ដោយ​មិន​ចាំបាច់​មាន​ការ​រៀប​ចំអ្វី​ធំដុំ​ទេ ចំណែក​គ្រឿង​ក្នុង​ស​វិញ ទាមទារ​ការលាង​សម្អាត​ចម្រាស​។

គ្រឿង​ក្នុង​ក្រហម មាន​ដូច​ជា ថ្លើម​ ក្រលៀន បេះដូង អណ្តាត ថ្ពាល់​ ឯ​គ្រឿង​ក្នុង​ស គឺ​ពោះវៀន ពោះ​តាន់ ក្រពះ កោះ​ ១០០​ស្រទាប់ និង​ក្បាល ជា​ដើម​។ល។​

ប្រែសម្រួលដោយ៖ ពិសី

Related Articles