We TV Cambodia

តើគួរ​សង្គ្រោះ​បឋម​ដូចម្តេច​ចំពោះ​អ្នក​ឆក់​ខ្សែភ្លើង​?

តើគួរ​សង្គ្រោះ​បឋម​ដូចម្តេច​ចំពោះ​អ្នក​ឆក់​ខ្សែភ្លើង​?

​​នៅពេលឆក់​ខ្សែភ្លើង ចរន្តអគ្គិសនី ​នឹង​ឆ្លង​ចូលក្នុង​រាងកាយ ហើយ​វា​ក៏បង្ក​ជាការ​ស្ពឹក និង​ឈឺ​ឈៀបៗ រហូតដល់​បេះដូង​ឈប់​ដើរ​មួយ​រំពិច​​។ យ៉ាងណាមិញ ចំពោះ​ករណី​ឆក់​ចរន្ត​ដែល​ខ្លាំង​វិញ​វា​អាច ប៉ះពាល់​ដល់​ខួរក្បាល និង​បេះដូង​ដែរ​។ សម្រាប់​បេះដូង អាច​នាំ​ឲ្យ​​លោត​ញ៉ាប់​ដែលឈានទៅរក ​ការ​គាំងបេះដូង និង​ស្លាប់​ភ្លាមៗ​។ ចំពោះ​ខួរក្បាល​វិញ អាច​ទៅជា​ប្រកាច់ និង​មាន ជំងឺ​ខួរក្បាល​ថែមទៀត​។ ដូច្នេះហើយ បើអ្នកឃើញមានករណី ឆក់ខ្សែភ្លើង អ្នកគួរយល់ដឹង​អំពី​វិធី​សង្គ្រោះ​បឋម​ ខាងក្រោម​នេះ​​៖

​មុនពេល​អ្នក​ជួយ​គេ ចូរ​មើល​ជុំវិញខ្លួន​សិន​ថា​មាន​អ្វី​គួរ​ឲ្យ​គ្រោះថ្នាក់​ឬ​អត់ ព្រោះ​ចរន្តអគ្គិសនី អាច​ឆ្លង​មក​ឆក់​អ្នក​បាន​តាមរយៈ​ទឹក ឬ​ដែក​។ ចូរ​ទូរស័ព្ទ​ហៅ​ឡាន​សង្គ្រោះ​ភ្លាមៗ​ រួចព្យាយាមទាញ​ជនរងគ្រោះ​ពី​ប្រភព​ឆក់​។ អ្នក​ក៏​អាច​ផ្តាច់​ចរន្តអគ្គិសនីសិន​បានដែរ​។ បើសិនជា មិនអាច​ធ្វើ​បានទេ ចូរ​ឈរ​នៅលើ​កន្លែង ឬ​របស់​ដែល​មិន​ឆ្លង​ចរន្ត​ដូចជា​ដុំ​ឈើ ឬ​កន្លែង​ដែល ស្ងួត និង​ប្រើ​ឈើ​រុញ​ជនរងគ្រោះ​ពី​ប្រភព​ចរន្តអគ្គិសនី​។

មិនត្រូវ​ប៉ះ​ជនរងគ្រោះ​ដោយ​ដៃទទេ ឡើយ ព្រោះ​វា​អាច​ឆក់​បាន​។ ក្រោយពី​យក​អ្នកជំងឺ​ចេញពី​ប្រភព​អគ្គិសនី ហើយ​ចូរ​ដាក់​អ្នក ជំងឺ​ឲ្យ​គេង​ផ្អៀង ហើយ​ដាក់​ក្បាល​កើយ​លើ​ដៃ​ខ្លួនឯង​ ពិនិត្យមើល​ការដកដង្ហើម​របស់គេ​ផង​។ បើសិនជា​ជនរងគ្រោះ​នៅមាន​ដង្ហើម​តែ មានការ​រលាក​តិចតួច អ្នក​អាច​លាង​វា​ជាមួយ​ទឹក​ចេញ​ក្បាល​រ៉ូ​មី​ណេ​បាន​។ មិនត្រូវ​ប្រើ​ភួយ គ្រប​លើ​ជនរងគ្រោះ​ឡើយ ព្រោះ​វា​ជាតិ​អំបោះ​របស់​ភួយ​អាច​ជាប់​នៅ កន្លែង​ដែល​រលា​កបាន​។ បើសិនជា​មានការ​ហូរ​ឈាម ចូរ​គ្រប់គ្រង​ការ​ហូរឈាម​តាមរយៈ​ប្រើ​ក្រណាត់​ស្ងួត និង​ស្អាត ខ្ទប់​នៅ​កន្លែង​ហូរឈាម ហើយ​ប្រើ​វិធី​ចង់​រឹង​កុំ​ឲ្យ​ហូរឈាម​។

ចូរ​ចាប់ផ្តើម​ធ្វើការ​ម៉ាស្សា​បេះដូង និង​សួត (CPR) បើសិនជា​ជនរងគ្រោះ​មិនមាន​ដង្ហើម​។ មិនត្រូវ​ធ្វើ CPR នៅពេល​ជនរងគ្រោះ កំពុង​ដកដង្ហើម​ឡើយ​។ ចូរ​ចាំ​ថា មនុស្ស​ម្នាក់​ដែលមាន​របួស​ដោយសារ ឆក់​ខ្សែភ្លើង​ត្រូវការ ការយកចិត្តទុកដាក់​ខាង​ផ្នែក​វេជ្ជសាស្ត្រ​ជា​បន​ញ​ទាន់​ទោះបីជា គេ​មើលទៅ​មាន​សភាព​ល្អ ប្រើស​ក្រោយពី​ជួប​គ្រោះថ្នាក់​រួច​ក៏ដោយ​។

ប្រែសម្រួលដោយ៖​ ពិសី

Related Articles