We TV Cambodia

តើគួរចំណាយទុនវិនិយោគ លើវិស័យផ្ទះត្រចៀកកាំដែរទេ?

តើគួរចំណាយទុនវិនិយោគ លើវិស័យផ្ទះត្រចៀកកាំដែរទេ?

ការចំណាយទុនវិនិយោគ លើវិស័យផ្ទះត្រចៀកកាំ មើលទៅទំនងណាស់ ប៉ុន្ដែមិនងាយស្រួលនោះទេ បើធ្វើទៅនឹងរបរផ្សេងទៀត។ ថ្វីត្បិតតែវាអាចផ្ដល់ទិន្នផលច្រើន នឹងមានរយៈពេលយូរ​ប៉ុន្ដែ ក៏គួរត្រូវតែ គិតដល់ចំនុចចាប់ផ្ដើម ពីការចំណាយ ដែលត្រូវរាប់ចាប់ផ្ដើមពីចំនុចដំបូង។

១.ការចំណាយទុន ទៅលើទីតាំង

វានឹងមិនចោទជាបញ្ហានោះទេ បើអ្នកមានទីតាំងខ្លួនឯង ហើយស្ថិតក្នុងតំបន់មានអំណោយផល។ ប៉ុន្ដែបើអ្នកគ្មានទេ នោះវានឹងត្រូវចំណាយដើមទុនច្រើន​ដើម្បីទិញដីសម្រាប់សាងសង់។ ដូច្នេះហើយ អ្នកត្រូវចំណាយ​ទុន មិនក្រោមខ្ទង់ពាន់ដុល្លារនោះទេ ដើម្បីធ្វើវា។

២.ការសាងសង់អគារ (ផ្ទះត្រចៀកកាំ)

ការសាងសង់អគារ ដែលធម្មតាផ្ទះត្រចៀកកាំអាច មានកំពស់ យ៉ាងទាប១០ម៉ែត្រ ទៅតាមតំបន់ ដោយតំបន់ភ្នំអាចមានកម្ពស់ទាបជាង តិចតួច ប៉ុន្ដែនៅតាមតំបន់ប្រជុំជន ត្រូវតែខ្ពស់ ព្រោះនៅឆ្ងាយពីមនុស្ស។ ដូច្នេះការចំណាយលុយ ដើម្បីសាងសងអគារត្រចៀកកាំ ក៏រាប់ពីខ្ទង់ពាន់ ឈានដល់ម៉ឺនដុល្លារ អាស្រ័យលើប្រភេទអគារខ្នាតតូច ឬធំ។ ម្យ៉ាងវិញទៀត ផ្ទះត្រចៀកកាំត្រតែធ្វើពីថ្ម ទើបមានប្រសិទ្ធភាព បូករួមទាំងការរៀបចំប្រព័ន្ធគ្រប់គ្រងផ្នែកខាងក្នុង។

៣.ការប្រើប្រាស់ពេលវេលា

ច្បាស់ណាស់ទៅហើយ ដែលគម្រោងសាងសង់ ផ្ទះត្រចៀកកាំនីមួយៗ មិនអាចទាញបាន ត្រចៀកកាំមករស់នៅភ្លាមៗនោះទេ វាអាចប្រើប្រាស់ពេលវេលា យ៉ាងតិច ចន្លោះពី១ខែ ទៅ២ខែដែរ​អាស្រ័យនៅក្នុងតំបន់ ផ្ទាល់ មានតំបន់ខ្លះអាចចំណាយពេលយ៉ាងតិច ដល់ទៅ ៥ខែ ទើបានត្រចៀកមកនៅ ព្រោះតំបន់តំបន់ មានផ្ទះគម្រោងផ្ទះត្រចៀកកាំច្រើន ហើយអាចនៅឆ្ងាយពីប្រភពទឹក ព្រៃឈើ។

៤.ផ្នែកទីផ្សារ

ជាចំនុចដែលមានលក្ខណៈល្អប្រសើរបនិ្ដចដែលកន្លងមក ក្រសួងពាណិជ្ជកម្មក៏បានជម្រុញជំរុញ​ឲ្យ​ប្រជាជន​ខ្មែរ​បង្កើន​ការវិនិយោគ​ផ្ទះ​អភិរក្ស​ត្រចៀកកាំ ប៉ុន្ដែស្ថិតក្នុង​កម្រិត​ស្តង់ដា ខណៈ​ការនាំចេញ​ផ្លូវការ​ទៅ​ទីផ្សារ​ធំជាងគេ​លើ​ពិភពលោក​ត្រូវ​រំពឹងថា​នឹង​ចាប់ផ្តើមនាពេល ​ចុង​ឆ្នាំ​ ២០២០នេះ​។ ក្រសួងបានបន្ដទៀតថា ទីផ្សារដែលធំល្អបំផុតសម្រាប់ ទីផ្សារមួយនេះ គឺប្រទេសចិន ដែល​មិនចេះ​​រីងស្ងួត​សម្រាប់​ទីផ្សារ​ទឹកមាត់​ត្រចៀកកាំ។

សរុបសេចក្ដីមក ការវិនិយោគលើ ផ្ទះសម្បុកសត្វត្រចៀកកាំ ក៏ជាផ្នែកមួយនៃអាជីវកម្មល្អប្រសើរដែលមានរយៈពេលវែងទៅមុខ សម្រាប់អ្នកមានធន់ធានគ្រប់គ្រាន់ ប៉ុន្ដែប្រសិនជាអ្នកមិនសូវមានធនធាន​ដោយផ្អែកលើធនធានបំណុល គួរតែពិចារណាគិតឡើងវិញ មុខសម្រេចចចិត្ដធ្វើវា។

ដោយ៖ Stince

Related Articles