We TV Cambodia

តើគួរគ្រប់គ្រងកំហឹងរបស់ខ្លួនបែបណាពេលនៅកន្លែងធ្វើការ?

តើគួរគ្រប់គ្រងកំហឹងរបស់ខ្លួនបែបណាពេលនៅកន្លែងធ្វើការ?

កន្លែងការងារ គឺជាកន្លែងដែលមានគ្រប់រសជាតិ ទាំងតានតឹង​ សប្បាយ និងស្មុគស្មាញ។ គ្មានអ្នកណាម្នាក់ដែលថាមិនធ្លាប់ខឹងមេ ឬឈ្មោះជាមួយក្រុមការងារទេ។ មូលហេតុទាំងអស់នេះ អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពរាងកាយនិងផ្លូវចិត្តរបស់យើង។ ប្រសិនបើអ្នក មានអារម្មណ៍ថា រោគសញ្ញានៃភាពតានតឹងកើតឡើងចំបោះអ្នក ចូរព្យាយាមរកមូលហេតុរបស់វា។ ដូច្នេះ វានឹងកាន់តែងាយស្រួល ក្នុងការយល់អំពីរបៀប និងកន្លែងដែលត្រូវធ្វើ ដើម្បីចៀសវាងស្ថានភាពនេះ ហើយព្យាយាមបំភ្លេចវានៅពេលចាកចេញពីការងារ៖
១,ការមិនសប្បាយចិត្ត៖ វាគ្មានអ្វីជាអាថ៌កំបាំងទេ ដែលថានៅពេលអ្នកមានពេលវេលាសមស្រប ក្នុងការបំពេញការងាររបស់អ្នក មេរិះគន់ការងាររបស់អ្នក។ សកម្មភាពដែលត្រឹមត្រូវក្នុងករណីនេះ គឺស្វែងរកបុគ្គលដែលអាចស្ដាប់អ្នក ហើយនិយាយពីអារម្មណ៍ នោះអ្នកនឹងរកឃើញភាពស្ងប់នៃចិត្តហើយ នឹងអាចបន្តការងារ។

២,ការនិយាយដើម៖ ក្នុងស្ថានភាពនេះ សូមព្យាយាមនិយាយកំប្លែង។ កុំព្យាយាមធ្វើឱ្យខ្លួនឯងមានភាពយុត្តិធម៌ផ្ទុយទៅវិញវានឹងធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។ កុំធ្វើការស៊ើបអង្កេត មិនយូរមិនឆាប់អ្នកនិយាយដើម គេនឹងបោះបង់ចោលខ្លួនឯង។

គន្លឹះតិចតួចទាំងនេះនឹងជួយអ្នកឱ្យដោះស្រាយបញ្ហាណាមួយដោយស្ងប់ស្ងាត់។

ប្រែសម្រួលដោយ៖ ពិសី

Related Articles