We TV Cambodia

តើក្អកស្ងួតបណ្ដាលមកពីកត្តាអ្វីខ្លះ?

តើក្អកស្ងួតបណ្ដាលមកពីកត្តាអ្វីខ្លះ?

ធ្លាប់ទេ គេងមិនបានដោយសាតែ ក្អក រហូតដល់ហត់? ក្អក ជាជម្ងឺម្យ៉ាងដែលងាយនិងបាត់ទៅវិញ។ ក្អកស្ងួតគឺជាប្រភេទក្អកមិនបញ្ចេញស្លេស្ម ដែលវាមានលក្ខណៈរមាស់ ឬដូចមានអ្វីម៉្យាងដែលនៅជាប់បំពង់ក។ ជាញឹកញាប់អាការៈនេះ អាចបង្កមកពីមេរោគដូចជា ជំងឺផ្តាសាយ ឬពេលខ្លះក៏អាចបង្កមកពីបញ្ហាអាល្លែកហ្ស៊ី ឬបញ្ហាបំពង់កផងដែរ។ ជាធម្មតា នៅពេលអ្នកទៅជួបគ្រូពេទ្យដើម្បីព្យាបាលអាការៈក្អក គ្រូពេទ្យតែងសួរអ្នកថាតើជាប្រភេទក្អកស្លេស្ម ឬក្អកស្ងួត ។ដូច្នេះអត្ថបទខាងក្រោមនឹងបង្ហាញលោកអ្នកឲ្យដឹងថា អ្នកបាន និងកំពុងក្អកស្ងួត ដើម្បីអ្នកអាចធ្វើការបែងចែកខ្លួនឯងបាន។


* បន្ថែមពីមូលហេតុដែលបានរៀបរាប់ខាងលើ វាក៏អាចបណ្តាលមកពីបញ្ហាផ្សេងទៀតផងដែរ៖
– ជំងឺហឺត
– ជំងឺច្រាលទឹកក្រពះ (Gastro-esophageal reflux)
– ការជក់បារី
– អាល្លែកហ្ស៊ីច្រមុះដែលបណ្តាលមកពីសារធាតុ ឬវត្ថុដែលអ្នកធ្លាប់អាល្លែកហ្ស៊ីជាមួយ មានដូចជា លម្អងធូលី ឬរោមសត្វជាដើម
– ការរលាកបំពង់សំឡេង
– ក្អកមាន់ ដែលជាប្រភេទជំងឺបង្កមកពីបាក់តេរី
– ជំងឺសួតមួយចំនួន
– អាចជាផលរំខានរបស់ថ្នាំមួយចំនួនដូចជា ថ្នាំលើសឈាមប្រភេទ ACE inhibitor (Angiotensin Converting Enzyme inhibitors)។

* វិធីសាស្ត្រព្យាបាល

ការព្យាបាលបែបធម្មជាតិ រួមជាមួយការប្រើថ្នាំក្អកអាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើង នោះអ្នកអាចអនុវត្តតាមវិធីសាស្ត្រខាងក្រោម៖
– ផឹកទឹកឲ្យបានច្រើន


– លាយទឹកឃ្មុំជាមួយក្រូចឆ្មារ ដោយប្រើទឹកក្តៅជាមួយទឹកឃ្មុំ ១ទៅ២ស្លាបព្រានិងបន្ថែមក្រូចឆ្មារបន្តិច


– ខ្ពុរមាត់ជាមួយទឹកអំបិល ករណីអ្នកមានបញ្ហាក្អកស្ងួតមកពី ផ្តាសាយ ឬឈឺក។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles