We TV Cambodia

តើការ៉ុតមានប្រយោជន៏អ្វីខ្លះដល់សុខភាព?

តើការ៉ុតមានប្រយោជន៏អ្វីខ្លះដល់សុខភាព?

ការ៉ុត ​ជាប្រភេទបន្លែ​មើម ​​ដែលមានគុណ​ភាព​ខ្ពស់​ដល់​រាង​កាយ ប៉ុន្ដែ​បើ​និយាយ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​ឃើញ​ថា ការ៉ុត មាន​ប្រយោជន៍​សម្រាប់​សុខភាព​របស់​ស្ដ្រី ប្រសិនបើ​ស្ដ្រី​ណា​ម្នាក់​ចង់​មាន​រូប​ស្រស់​ស្អាត និង​សុខភាព​ល្អ គួរ​កុំ​ខកខាន​ញុំាំ​ការ៉ុត ខាងក្រោម​នេះ​ជា​ការ​បង្ហាញ​ពី​អត្ថប្រយោជន៍​របស់ការ៉ុត ៖

១-​សម្រួល​សុខភាព​ភ្នែក ៖ បើ​ចង់ឱ្យ​ភ្នែកមាន​ភាព​ស្រស់ស្រាយ ភ្លឺ​ច្បាស់ និង​មាន​សុខភាព​ល្អ ការ៉ុត​ជា​ជម្រើស​ដ៏​ល្អ​នៃ​អាហារ​ដែល​មាន​សុខភាព​ដល់​ភ្នែក ព្រោះ​វា​សម្បូរ​ដោយ​វីតាមីន A និង «Beta-Carotene» ជួយ​ការពារ​មិន​ឱ្យ​ភ្នែក​ស្រវាំង ។

២,​​សុខភាព​ស្ដ្រី​មាន​ផ្ទៃពោះ ៖ ​ការ៉ុត ជា​អាហារ​សមប្រកប ​សម្រាប់​ស្ដ្រី​ដែល​ពពោះ ​ព្រោះ​ជួយ​ទ្រទ្រង់​សុខភាព​ទាំង​ម្ដាយ​និង​ទារក​ក្នុង​ផ្ទៃ​បាន រួម​ទាំង​កាត់​បន្ថយ​ស្ថានភាព​ខុស​ប្រក្រតី ដែល​កើត​ទៅ​លើ​ទារក ។ លើស​ពី​នេះ ការ៉ុត ក៏​ជួយ​ឱ្យ​ម្ដាយ​មាន​ទឹកដោះ​គ្រាប់​គ្រាន់​ដែរ ។

៣,​កាត់​បន្ថយ​ការ​កើត​មហារីក​សុដន់ ៖ សារធាតុពុល​ដែល​ទទួល​បាន​ពី​អាហារ និង​ជាតិពុល​នៅ​ជុំវិញ​ដងខ្លួន អាច​បង្ក​ឱ្យ​កើត​មហារីក​នៅ​ពេល​ចូល​ក្នុង​ខ្លួន វា​នឹង​បំផ្លាញ​កោសិកា ។

៤,ការពារ​ការ​កើត​មុន ៖ សារធាតុ​អាហារ​នៅ​ក្នុង​ការ៉ុត មិន​ត្រឹមតែ​ជួយ​ទ្រទ្រង់​ស្បែក​ឱ្យ​ភ្លឺ​ថ្លា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​អាច​កាត់​បន្ថយ​ការ​កើត​មុន​យ៉ាង​ល្អ ។

៥,ថែរក្សា​សុខភាព​និង​មាន​សម្រស់​ដ៏​រលើបរលោង ៖ នៅ​ក្នុង​ការ៉ុត​មាន​វីតាមីន A និង «Beta-Carotene» ជួយ​ទ្រទ្រង់​ដល់​សរសៃសក់ រួម​ទាំង​ធ្វើ​ឱ្យ​រលើបរលោង ។ លើស​ពី​នេះ វីតាមីន C ដែល​នៅ​ក្នុង​ការ៉ុត​អាច​ជួយ​ឱ្យ​សក់​ស្វិត និង​ស្រស់ស្រាយ​ជាង​មុន ។

ប្រែសម្តូលដោយ៖ េះពិសី

Related Articles