We TV Cambodia

តើការសិក្សានៅពេលយប់ឬពេលថ្ងៃមួយណាល្អជាង?

តើការសិក្សានៅពេលយប់ឬពេលថ្ងៃមួយណាល្អជាង?

នាពេលបច្ខុប្បន្ន ភាព​រីក​ចម្រើន​ ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​បម្រើ​ឲ្យ​វិស័យ​សិក្សាធិការ ក៏​ដូចជា បច្ចេក​វិទ្យា ធ្វើ​ឲ្យ​ការ​សិក្សា​កាន់​តែ​ងាយ​ស្រួល។​ ទន្ទឹម​នឹង​នោះ ក៏​មាន​សំណួរ​ចោទ​សួរ​ដែរ​ថា តើ​សិក្សា​ពេល​យប់​និង​ពេល​ថ្ងៃ ពេល​មួយ​ណា​ល្អ​ជាង?មិនទាន់​មាន​ចម្លើយ​ច្បាស់លាស់​ចំពោះ​សំណួរ​នេះ​នៅ​ឡើយ​ទេ ដោយសារ​តែ​អ្នក​សិក្សា​មាន​ហេតុផល​រៀងៗ​ខ្លួន។ ខ្លះ​ថា ពេល​យប់​ល្អ​ជាង​ព្រោះ​ស្ងប់​ស្ងាត់ ងាយ​តាំង​អារម្មណ៍​ផ្តោត​ទៅ​លើ​ការ​សិក្សា​ជាដើម។ ចំណែក​ខ្លះ​ទៀត​ថា រៀន​ថ្ងៃ​ល្អ​ជាង​ព្រោះ​គេ​អាច​មាន​ពេល​វេលា​ច្រើន​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ អាច​រៀន​ជាមួយ​មិត្ត​ច្រើន​នាក់ រួមទាំង​អាច​ផ្សារ​ភ្ជាប់​ជាមួយ​សហគមន៍​ថែម​ទៀត។ ប៉ុន្តែ​មិនមែន​ជា​ចម្លើយ​ដែល​បញ្ជាក់​ប្រាប់​លោក​អ្នក​ថា តើ​រៀន​ពេល​ណា​ល្អ​ជាង​ពេល​ណា​នោះទេ។​ ខាងក្រោមនេះនិង​បង្ហាញ​អំពី​អត្ថប្រយោជន៍​ដែល​នឹង​ផ្តល់​ដល់​អ្នក​សិក្សា​តាម​ពេល​នីមួយៗ​៖

ការសិក្សាក្នុងពេលថ្ងៃ

-មានថាមពល៖ ការសិក្សារកឃើញថា បន្ទាប់ពីលោកអ្នកបានចំណាយពេលគេងយ៉ាង ស្កប់ស្កល់នៅពេលយប់រួចហើយនោះ លោកអ្នកនឹងមានថាមពលគ្រប់គ្រាន់និងមានអាច ផ្តោតអារម្មណ៍ទៅលើការសិក្សាបានយ៉ាងល្អនៅថ្ងៃបន្ទាប់។

– មានភាពសកម្ម៖ តាមការកត់សំគាល់ពេលថ្ងៃអ្វីៗមានសកម្មភាពច្រើនហើយពេល យប់ច្រើនតែស្ថិតក្នុងសភាពស្ងៀមស្ងាត់។ពេលនេះជាពេលវេលាដ៏ល្អសម្រាប់អ្នកសិក្សាអាច ទៅបណ្ណាល័យឬក៏ទៅបណ្ណាគារ។

-ងាយស្រួលក្នុងការមានទំនាក់ទំនងជាមួយគ្រូបង្រៀននិងមិត្តរួមថ្នាក់ព្រោះថាមនុស្ស ភាគច្រើនអាចទាក់ទងបានតែពេលថ្ងៃ។ពេលនេះងាយស្រួលសម្រាប់អ្នកសិក្សាអាចសួរ សំណួរឬក៏ស្វែងរកជំនួយនៅពេលមានចម្ងល់បាន។

-មិនមានបញ្ហាដល់ភ្នែក ព្រោះថាពន្លឺពីធម្មជាតិមិនធ្វើឲ្យប៉ះពាល់ដល់ភ្នែករបស់យើង នោះឡើយ។

ការសិក្សាពេលយប់

-អ្នកអាចសិក្សាដោយស្ងប់ស្ងៀមបានដោយសារមនុស្សភាគច្រើនមានសកម្មភាពតែពេលថ្ងៃ

-អាចផ្ចង់ស្មារតីបានច្រើនព្រោះគ្មានភាពរំខាន

-ពេលយប់យើងអាចបញ្ចេញសមត្ថភាពបង្កើតឬគិតអ្វីថ្មីៗបានប្រសើរជាងពេលថ្ងៃ។

អ្វីដែលសំខាន់គឺសិក្សាកាន់តែច្រើន កាន់តែចេះ។គ្មានផ្លូវកាត់ណាដែលអាចឲ្យបុគ្គលម្នាក់ៗ បានចេះដឹងដោយមិនបានឆ្លងកាត់ការសិក្សាស្រាវជ្រាវនោះឡើយ មិនថាការសិក្សានៅសាលារៀនផ្លូវការ ស្វ័យសិក្សាឬការរៀនរស់និងសម្របខ្លួននៅក្នុងសហគមន៍រួមទាំងសង្គមផងដែរ។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles