We TV Cambodia

តើការលេងហ្គេម ផ្ដល់គុណប្រយោជន៍អ្វីខ្លះដល់អ្នកលេង?

តើការលេងហ្គេម ផ្ដល់គុណប្រយោជន៍អ្វីខ្លះដល់អ្នកលេង?

នៅពេលលេងហ្គេម អ្នកលេងត្រូវការផ្ដោតទៅលើរូបភាព សំឡេង និងចលនារាងកាយក្នុងពេលតែមួយ។ ​ទាំងក្រោមនេះជាគុណប្រយោជន៍ដែលទទួបានពីការលេងហ្គេម៖

រូបភាពតំណាង ( Google )

១. រីកចម្រើនខាងសម្របសម្រួល និងជំនាញធ្វើការច្រើនក្នុងពេលតែមួយ

ពេលលេងហ្គេម អ្នកលេងត្រូវការផ្ដោតទៅលើរូបភាព សំឡេង និងចលនារាងកាយក្នុងពេលតែមួយ។

២. រីកចម្រើនខាងប្រុងស្មារតី និងជំនាញដោះស្រាយបញ្ហា

ហ្គេមដែលល្អ អាចឲ្យអ្នកលេងផ្ដោតការយកចិត្តទុកដាក់បានយូរ ប្រើប្រាស់បម្រុងប្រយ័ត្នទាំងស្រុងរបស់ខ្លួនដើម្បីសម្រេចបេសកកម្មដែលហ្គេមបានកំណត់។

រូបភាពតំណាង ( Google )

៣. ជម្រុញចលនាខួរក្បាល និងបង្កើនការចងចាំ

ការលេងហ្គេម ជួយជំរុញការចងចាំរូបភាព និងសំឡេង។​ អ្នកលេងនីមួយៗ ទាមទារឲ្យអាន ឬស្ដាប់ការណែនាំដែលកំណត់តាំងពីចាប់ផ្ដើមហ្គេមដំបូង រហូតដល់បញ្ចប់។

៤. វាជាប្រភពសិក្សាមួយដ៏អស្ចារ្យមួយ

ប៉ុន្មានឆ្នាំកន្លងទៅនេះ គ្រឹះស្ថានអប់រំទំនើបៗជាច្រើន បានដាក់បញ្ចូលវីដេអូហ្គេមជាផ្នែកមួយក្នុងវិធីសាស្ត្របង្រៀនរបស់ខ្លួន។

៥. រីកចម្រើនលើជំនាញលេងសហការជាក្រុម

រូបភាពតំណាង ( Google )

អ្នកលេងហ្គេមជាក្រុមតាមអនឡាញអាចសហការគ្នាដើម្បីសម្រេចគោលដៅមួយ។ ដោយសារវត្ថុបំណងដូចគ្នាតែមួយ ជួយជំរុញឲ្យអ្នកលេងអាចពង្រឹងបានក្រុមមួយដ៏ខ្លាំងក្លាតាមរយៈជំនាញទំនាក់ទំនងដ៏ល្អមួយ។

 

អត្ថបទៈ គឹមសួ

Related Articles