We TV Cambodia

តើការរត់បែបណា ដើម្បីឱ្យមានអត្ថប្រយោជន៏ដល់សុខភាព?

តើការរត់បែបណា ដើម្បីឱ្យមានអត្ថប្រយោជន៏ដល់សុខភាព?

យើងដឹងរួចមកហើយថា​ ការរត់គឺជាទម្រង់ហាត់ប្រាណដ៏ល្អបំផុតមួយសម្រាប់សុខភាពទូទៅ។ បេះដូងរឹងមាំនិងសុខភាពផ្លូវចិត្តកាន់តែប្រសើរ​​​​​ ​គឹជាអត្ថប្រយោជន៍នៃសុខភាព។សូម្បីតែល្បឿននៃការរត់យឺត និងថេរ​ ក៏អាចជួយអ្នកឱ្យទទួលបានអត្ថប្រយោជន៏យ៉ាងច្រើនផងដែរ។

សម្រាប់ការសម្រកទម្ងន់ ភាគច្រើនអាស្រ័យលើទម្ងន់និងអាំងតង់ស៊ីតេនៃការហាត់ប្រាណរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយត្រូវចងចាំថានៅពេលដែលអ្នករត់ញឹកញាប់រាងកាយរបស់អ្នកនឹងកាន់តែមានប្រសិទ្ធភាពហើយអ្នកអាចឃើញថាអ្នកមិនស្រកទម្ងន់ច្រើនដូចពេលដែលអ្នកចាប់ផ្តើមរត់រដំបូងឡើយ។

ការរត់អាចជួយជំរុញ អារម្មណ៍ថាចិត្តរបស់អ្នកច្បាស់ ហើយភាពតានតឹងនឹងធូរស្រាល។ នោះគឺដោយសារតែការធ្វើលំហាត់ប្រាណបង្កើនលំហូរឈាមនិងការបញ្ចេញសារធាតុគីមីដែលមានអារម្មណ៍ដូចជាដូប៉ាមីន និងអរម៉ូន endorphins ទៅខួរក្បាលរបស់អ្នកដែលជួយប្រឆាំងនឹងភាពតានតឹង។

ជាក់ស្ដែង ការស្រាវជ្រាវដែលចេញផ្សាយដោយសមាគមចិត្តសាស្រ្តអាមេរិកនៅឆ្នាំ ២០១៧ បានបង្ហាញថា ការប្រកាន់ខ្ជាប់ទម្លាប់រត់ ក្នុងពេលមានស្ត្រេសអាចនាំឱ្យមាន ភាពធន់កាន់តែខ្លាំងដែលធ្វើឱ្យអ្នកអាចដោះស្រាយបញ្ហាជីវិតបានកាន់តែប្រសើរ។

លើសពីនេះទៅទៀត វាជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធិភាពក្នុងការ​​ ការពារជម្ងឹបាក់ទឹកចិត្តបានប្រមាណ​ ២៦​%​ នេះបើយោងតាមទស្សនាវដ្ដី JAMA។

ប្រែសម្រួលដោយ៖​​ ពិសី

Related Articles