We TV Cambodia

តើការផឹកស្រវឹងមុខក្រហមមានអត្ថន័យយ៉ាងដូចម្តេចចំពោះសុខភាពអ្នក?

តើការផឹកស្រវឹងមុខក្រហមមានអត្ថន័យយ៉ាងដូចម្តេចចំពោះសុខភាពអ្នក?

ដោយ៖ ហួ ឆេងស៊ីម

ចំពោះករណីមួយនេះ វាមិនកើតឡើងចំពោះមនុស្សគ្រប់រូបនោះទេ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនឲ្យតែពេលគាត់ផឹកស្រាដឹងតែឡើងក្រហម! ហើយចុះអាហ្នឹងជាអ្វី?

 វាគឺដោយសារតែរាងកាយរបស់ពួកគេមិនអាចទទួលយកជាតិអាលកុលទាំងនោះបាន ដូច្នេះសារធាតុម្យ៉ាងឈ្មោះថា acetaldehyde (អាសេតាល់ដេអ៊ីត) នឹងកកើតនៅក្នុងខ្លួនរបស់ពួកគេ ហើយ acetaldehyde ហ្នឹងហើយគឺជាមូលហេតុដែលធ្វើឱ្យអ្នកផឹកស្រាមួយចំនួនមុខឡើងក្រហមបែបនេះ។ ប៉ុន្តែអ្វីដែលអ្នកគួរដឹងអំពី acetaldehyde គឺថា នៅពេលដែលផ្ទៃមុខរបស់អ្នកឡើងក្រហមនៅពេលផឹកស្រា (Asian flush) វាមិនមែនជារឿងល្អនោះទេ។ សារធាតុនេះជាជាតិពុលធ្វើឱ្យសរីរាង្គ និងកោសិកាផ្សេងទៀតរបស់អ្នកខូចខាត ហើយនេះជាអ្វីដែលពិតជាគួរឱ្យព្រួយបារម្ភណាស់។

ចំពោះការសិក្សាថ្មីមួយពីស្ទែនហ្វដ (Stanford) បានចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ក្នុងទស្សនាវដ្តី Acta Neuropathologica Communications បានបង្ហាញថា អង់ស៊ីមសំខាន់មួយឈ្មោះថា Aldehyde dehydrogenase 2 ឬ ALDH2 ដែលជួយបំបែកជាតិពុល ឬអាល់កុលក្នុងខ្លួន គឺមានភាពមិនប្រក្រតី (ខ្សោយ) ចំពោះអ្នកជំងឺដែលមានជំងឺភ្លេចភ្លាំង (Alzheimer)។ ចំណុចនេះមានន័យថា សូម្បីតែអ្នកដែលប្រុងនឹងកើត ឬងាយនឹងកើតជំងឺភ្លេចភ្លាំង អាចមានបញ្ហាមុខក្រហមនៅពេលផឹកស្រាបែបនេះ ដោយសារភាពខ្សោយរបស់មុខងារអង់ស៊ីមសំខាន់មួយនេះ។

សរុបមកមនុស្សគ្រប់គ្នាគួរយល់ដឹងអំពីទំនាក់ទំនងរវាងគ្រឿងស្រវឹង និងហ្សែនអ្នកមានជំងឺភ្លេចភ្លាំង គព្រោះវាជាការចាំបាច់បំផុត ដើម្បីទប់ស្កាត់ហានិភ័យកាន់តែអាក្រក់នាពេលអនាគត។ ហើយវាកាន់តែគួរឱ្យព្រួយបារម្ភចំពោះជនជាតិអាស៊ី ព្រោះថាជនជាតិអាស៊ីខាងកើតដល់ទៅ ៣៦%ដែលមានបញ្ហានេះ៕

Related Articles