We TV Cambodia

តើការបោះបាយបិណ្ឌ ពិតជាបានទៅដល់ប្រេតមែនដែរ ឬទេ?

តើការបោះបាយបិណ្ឌ ពិតជាបានទៅដល់ប្រេតមែនដែរ ឬទេ?

បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ជាទំនៀមទម្លាប់របស់ខ្មែរមួយ ដែលប្រជាពលរដ្ឋកម្ពុជាគោរព និងធ្វើឡើងជាយូរណាស់មកហើយ ហើយនៅរដូវកាន់បិណ្ឌនេះដែរ ប្រជាពលរដ្ឋកម្ពុជានិយកបោះបាយបិណ្ឌ ដោយពួកគេយល់ថា បាយទាំងអស់នោះនឹងបានទៅដល់ប្អូនញាតិសណ្ដានរបស់ពួកគេ ដែលបានលាចាកលោកទៅ និងកើតទៅជាប្រែត ព្រោះធ្លាប់សាងបាបណាមួយកាលពីពេលនៅរស់។ ប៉ុន្តែ តែងមានការចោទជាសំនួរថា តើការបោះបាយបិណ្ឌនោះ ពិតជាបានទៅដល់ប្រែតពិតមែនដែរ ឬទេ?

យោងតាមការបកស្រាយនាពេលកន្លងមកបានឲ្យដឹងថា ការបោះបាយបិណ្ឌមិនបានទៅដល់ប្រែតនោះទេ ផ្ទុយទៅវិញគឺបានទៅដល់សត្វតិរច្ឆាន ស្រមោច សង្អារ និងអសុរកាយផ្សេងៗ ដែលយើងមិនអាចមើលនឹងភ្នែកឃើញបាន ពោលគឺមិនបានទៅដល់ប្រែតដូចដែលប្រជាពលរដ្ឋខ្មែរគិតនោះទេ។

មួយវិញទៀត ការយកបាយបិណ្ឌទៅបោះចោលផ្ដេសផ្ដាស មិនមានរបៀបរៀបរយ បោះដោយគ្រាន់តែធ្វើតាមគេតាមឯង គឺជាមិនបានដល់ប្រែតនោះទេ ពិសេសគឺការបោះចោលទៅលើដីតែម្ដង ដោយមិនបានសាងបុណ្យហើយ ថែមទាំងសាងបាបវិញថែមទៀត។

ដោយឡែក ដើម្បីឲ្យបាយបិណ្ឌបានទៅដល់បងប្អូនញាតិសណ្ដានរបស់យើងដែលបានលាចាកទៅ គឺត្រូវការសូត្រឧទ្ទិសបញ្ជូនកុសលផលបុណ្យ ដែលសាច់ញាតិនៅរស់បានធ្វើ និងបានបញ្ជូនតាមរយៈការសូត្រមន្តឧទ្ទិសដោយព្រះសង្ឃទៅតាមព្រះពុទ្ធសាសនាដែលយើងបានគោរព និងចាត់ទុកជាសាសនារបស់ជាតិ។

អត្ថបទដោយ៖ Nevin

Related Articles