We TV Cambodia

តើការនោមញឹក ពេលមានគត៍ ជារឿងធម្មតាដែរឬទេ?

តើការនោមញឹក ពេលមានគត៍ ជារឿងធម្មតាដែរឬទេ?

ពេលមានផ្ទៃពោះ មានការ​ប្រែ​ប្រួលសុខភាព​ជា​ច្រើន​ក្នុង​ខ្លួន។  ឧទាហរណ៏៖ ការ​ប្រែប្រួល​លើ​ការ​បន្ទោ​បង់ ​ម៉ាក់ៗ​ ​​អាច​ពិបាក​ទ្រាំ ព្រោះ​​​​ត្រូវ​ទៅ​បន្ទប់​ទឹក​ញឹក​ ទោះ​ពេល​កំពុង​រវល់ និង​​​យប់​អធ្រាត្រ។ នោម​ញឹក បណ្ដាលមក​ពី​ការ​កើន​ឡើង​អ័រម៉ូន ប្រូចេសស្តេរ៉ូន (Progesterone) និង​យូមេន ក្រូនិក​ ហ្គូណាដូត្រូពីន ​(Human chorionic gonadotropin)។

ត្រីមាស​ទី២ ពោះ​ចាប់​ផ្ដើម​ធ្លាក់ ហើយ​ស្បូន ​ក៏​​ខ្ពស់​ជាង​មុន  ដែលបន្ថែម​សម្ពាធ​ក្នុង​ប្លោក​នោម។ ពេល​មាន​ផ្ទៃ​ពោះ រាង​កាយ​​​​ចាប់​ផ្តើម​ឡើង​ជាតិ​ទឹក ហើយកម្រិត​ទឹក​នោម​ ក៏​​ឡើង​តាម​ហ្នឹង​ដែរ។ ពេល​កូន​ចាប់​ផ្ដើម​លូត​លាស់កាន់តែធំ​ ប្លោក​នោម​កាន់​តែ​រង​សម្ពាធ​បន្ថែម ​ធ្វើឲ្យ​នោម​ញឹក រីឯស្ដ្រីខ្លះ ​​លេច​នោម ពេល​​ក្អក ហាត់​ប្រាណ សើច ឬកណ្ដាស់។

ដូច្នេះ ចូរកុំ​កាត់​បន្ថយ​ការញ៉ាំ​ទឹក ទោះ​មាន​អាការៈ​ញោម​ញឹក​ក៏​ដោយ ព្រោះ​ទឹក​​សំខាន់សម្រាប់​ម្ដាយ និង​កូន។ ទៅ​បន្ទប់​ទឹក​ មុន​ពេល​ឈឺ​ខ្លាំង ឬ​មុន​ពេល​ឈឺ​ ដើម្បី​ចៀសវាង​​លេច​នោម​ដាក់​ខោ​ដោយ​មិន​ដឹងខ្លួន។ ក្នុង​ករណី​មាន​សំណួរ ឬបញ្ហា ជម្រើស​ល្អ​បំផុត សូម​ទៅជួប និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles