We TV Cambodia

តើការទទួលទានផ្លែប៉េងបោះជួយអ្វីខ្លះដល់សុខភាព?

តើការទទួលទានផ្លែប៉េងបោះជួយអ្វីខ្លះដល់សុខភាព?

ប៉េងប៉ោះ ​គឺជា​បន្លែ​មួយ​ផ្នែក ​​នៃ​តម្រូវការ​ក្នុង​ការ​ធ្វើ​ម្ហូប​ភាគច្រើន​របស់ស្រ្ដីមេះផ្ទះគ្រប់គ្នា​។ ម្យ៉ាងវិញទៀត ផលប្រយោជន៍​ចំពោះ​សុខភាព​របស់​ផ្លែ​ប៉េងប៉ោះ ​​មានដូចជា ​ពង្រឹង​សុខភាព​ភ្នែក សុខភាព​ក្រពះ​ ក៏​ដូច​ជា​ការ​កាត់​បន្ថយ​សម្ពាធ​ឈាម ។

ផ្លែ​ប៉េងប៉ោះ​ គឺជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​C ​ដែល​ជួយ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​ទប់ស្កាត់​នឹង​ជំងឺមហារីក ។ សារ​ជាតិ​កូ​លី​ន ប៉ូ​តា​ស្យូ​ម ជាតិ​សរសៃ និង​វីតាមីន​C ដែល​ជួយ​ពង្រឹង​មុខងារ​របស់​បេះដូង និងជួយកាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺទឹក​នោមផ្អែម។

លើសពីនេះទៅទៀត ផ្លែប៉េងប៉ោះ មានផ្ទុកនូវ​វីតាមីន​ C ដែល​ត្រូវការ​ជា​ចាំបាច់​សម្រាប់​ការ​សំយោគ​ស្រទាប់​កូ​ឡា​ជែ​ន​លើ​ស្បែក ​​ជួយ​រក្សា​ភាព​ទន់​រលោង​លើ​ស្បែក ធ្វើ​ឲ្យ​ស្បែក​មិន​ងាយ​ជ្រីវជ្រួញ និង​ជួយ​ធ្វើ​ឲ្យ​មុខរបួស​ឆាប់​ជា ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles