We TV Cambodia

តើការទទួលទានទឹកកកច្រើនអាចប៉ះពាល់អ្វីខ្លះដល់រាងកាយ​​​​ និង​សុខភាព?

តើការទទួលទានទឹកកកច្រើនអាចប៉ះពាល់អ្វីខ្លះដល់រាងកាយ​​​​ និង​សុខភាព?

អ្នកដឹងទេថា ហេតុអ្វីបានជាការទទួលទានទឹកក្តៅឧណ្ឌៗ ល្អជាងការទទួលទានទឹកត្រជាក់? យោងតាមការស្រាវជ្រាវ បានឱ្យដឹងថា ទឹកក្តៅអាចជួយឲ្យស្បែកមានពេលសម្រាកគ្រប់គ្រាន់ និងបើករន្ធញើស​ ខណ:ដែលទឹកត្រជាក់បង្រួម និងបិទរន្ធញើស ដែលធ្វើឲ្យជាតិពុលជាច្រើនត្រូវបានរាំងស្ទះ។​ រាងកាយរបស់យើងគ្រប់គ្នា សុទ្ធតែត្រូវការថាមពលច្រើនដើម្បីគ្រប់គ្រងសីតុណ្ហភាព ហើយជំនួសមកវិញតាមរយ:ការស្រូបយកសារធាតុចិញ្ចឹម។

ប៉ុន្តែ ប្រសិនបើអ្នកទម្លាប់ផឹកទឹកកកច្រើន អាចធ្វើឲ្យបាត់បង់ជាតិទឹកនៅក្នុងខ្លួន ពិបាកក្នុងការរំលាយអាហារ ធ្វើឲ្យរួញសរសៃឈាម ខ្សោះជាតិទឹក​ និងចាប់ផ្ដើមផ្ដាសាយ ឬជំងឺផ្សេងៗជាដើម។

មនុស្សមួយចំនួនតែងតែគិតថា ទឹកត្រជាក់មានអត្ថប្រយោជន៍ក្នុងការដុតបំផ្លាញកាឡូរីនៅក្នុងខ្លួន។ តែផ្ទុយទៅវិញ វាមានគុណវិបត្តិ និង​ផលប៉ះពាល់ជាច្រើន​ ដល់សុខភាព​ និង​រាងកាយ។ ហេតុដូច្នេះ អ្នកគួរតែដុតបំផ្លាញកាឡូរីតាមវិធីសាស្ត្រផ្សេង ដែលមិនប៉ះពាល់ដល់មុខងារសំខាន់ៗចំពោះសុខភាពរាង្គកាយ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles