We TV Cambodia

តើកត្តាអ្វីខ្លះ ដែលបណ្ដាលឱ្យកើតជម្ងឺទឹកនោមផ្អែម?

តើកត្តាអ្វីខ្លះ ដែលបណ្ដាលឱ្យកើតជម្ងឺទឹកនោមផ្អែម?

នៅ​លើ​ពិភពលោក​យើង​​នេះ​ជំងឺ​ទឹកនោមផ្អែម​កំពុង​តែ​រីក​រាលដាល​យ៉ាង​ខ្លាំង ​ជា​ពិសេស​គឺ​ប្រទេស​ក្រីក្រ​ និងប្រទេស​កំពុង​អភិវឌ្ឍន៍​ ។​ លោក​សាស្ដ្រាចារ្យ​មហា​បរិ​ញ្ញា​​វេជ្ជបណ្ឌិត សេង សេរី អ្នក​ឯកទេស​ផ្នែក​ជំងឺ​ទឹកនោម​​ផ្អែម នៃ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មៈ បានមានប្រសាសន៍​​ឱ្យ​ដឹង​ថា ជំងឺ​ទឹកនោមផ្អែម​ គឺជា​ជំងឺ​ ដែល​មាន​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​កើ​នឡើង​ខ្ពស់​ ហើយ​ត្រូវ​តែ​ធ្វើការ​ព្យាបាល​អស់​មួយ​ជីវិត​ ។ ជា​ពិសេស​នោះ​អាច​ធ្វើ​ឱ្យ​អ្នកជំងឺ​ធ្លាក់ខ្លួន​ទៅ​ក្នុងពិការ​ភាព ដូច​ជាពិការ​ភ្នែក ខូច​តម្រងនោម លើស​ពី​នេះ​អាច​ធ្វើ​ឱ្យ ប៉ះពាល់​​​ដល់​ស​រសៃ​ប្រសាទ ដែល​បង្ក​ទៅ​ជា​ដំបៅ​ជើង ហើយ​អាច​ឈាន​ទៅ​ដល់​ការ​កាត់​ជើង​ចោល​ជាដើម​ ។ លោក​អ្នក​ ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​អាច​មាន​រោគ​សញ្ញា​ ​ដែល​គួរ​ឱ្យ​គាត់​សម្គាល់​ដូច​ជា ​នោម​ច្រើន​នៅ​ពេល​យប់​ខុ​ស​ពី​ធម្ម​តា ​ស្រែក​ទឹក​ខ្លាំង ​បរិភោគ​ច្រើន​តែ​មិន​មានកម្លាំង ។ លោក​សាស្ដ្រាចារ្យ​បាន​បន្ថែម​ឱ្យ​ដឹង​​​ថា ចំពោះ​មូលហេតុ​ ដែល​បណ្ដាល​ឱ្យ​កើត​មាន​ជំងឺ​ទឹកនោមផ្អែម​នេះ នៅ​មិ​នទាន់​មាន អ្នក​ណា​រក​ឃើញ​នៅឡើយ​ទេ​ ប៉ុន្ដែ​អាច​មាន​កត្ដារួម​ផ្សំ​មួយ​ចំនួន​ ដែល​គួរ​ឱ្យ​គាត់​សម្គាល់​ដូច​ជាៈ
-​កត្ដា​អាយុ លើស​ពី​៤០​ឆ្នាំ​​ ឡើង​ទៅ-​មិន​បាន​បញ្ចេញ​ពលកម្ម ឬ​ធ្វើ​លំ​ហាត់​ប្រាណ
-​កត្ដា​តំណពូជ ឪពុក​ម្ដាយ ជីដូន ជីតា​ធ្លាប់​កើត​មាន​ជំងឺ​ទឹកនោមផ្អែម
-​ធាត់លើ​ទម្ងន់ ​និង​ដុះ​ក្បាលពោះ

-​លោក​អ្នក​ ដែល​កើត​មាន​ជំងឺលើសឈាម ក៏​ជា​កត្ដា​ ដែល​បណ្ដាល​ឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​បាន​ដែរ

-លោក​អ្នក​ដែល​ចូល​ចិត្ត​​ទទួល​ទាន​អា​ហារ​​ដែល​មានសារ​ជាតិ​ផ្អែម​ពេក ប្រៃ​ពេក សម្បូរ​ទៅ​​ដោយ​សារ​ជាតិ​ខ្លាញ់ដូច​​ជា​​ សាច់​គោ សាច់​ជ្រូក សាច់​មាន់ ។ល។


-​លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម
លើស​ពី​នេះ​​ពេល​ អ្នក​មាន​រោគ​សញ្ញា​ ដែល​គិត​ថា​ជា​ជំងឺ​ទឹកនោមផ្អែម​​លោក​​​អ្នក​ត្រូវ​តែ​ប្រញាប់​ទៅ​ជួប​ជាមួយ​អ្នក​ឯ​កទេស ដើម្បី​ធ្វើការ​ព្យាបាល​បាន​ទាន់​ពេលវេលា ​និង​អនុវត្ដទៅ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ឯកទេស​នោះ​លោក​អ្នក​អាច​មានជីវិត​រស់នៅ​រហូត​ដល់​អាយុ​៧០​ទៅ​៨០​ឆ្នាំ​ដូច​អ្នក​ឯទៀត​​ដែរ​ ​បើ​​ទោះ​បី​ជា​ជំងឺ​នេះ មិន​អាច​ព្យាបាល​ជា​ដាច់​ក៏​ដោយ​ ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles