We TV Cambodia

តើកត្តាអ្វីខ្លះ ដែលបណ្ដាលឱ្យមានការប្រើអំពើហិង្សាក្នុងគ្រួសារ ទៅលើស្រ្ដី?

តើកត្តាអ្វីខ្លះ ដែលបណ្ដាលឱ្យមានការប្រើអំពើហិង្សាក្នុងគ្រួសារ ទៅលើស្រ្ដី?

អំពើហឹង្សាក្នុងគ្រួសារ គឺជាការរំលោភបំពាន ឬការបង្ខិតបង្ខំផ្លូវចិត្ត ផ្លូវកាយ ផ្លូវភេទ ដើម្បីត្រួតត្រាលើបុគ្គលម្នាក់ដែលរស់នៅក្រោមដំបូលតែមួយ ឬជាសមាជិកក្នុងបន្ទុកគ្រួសារ។ ការត្រួតត្រាលើស្ត្រី ត្រូវបានស្ដែងតាមរយះ ការបញ្ចេញកំហឹង ជាមួយការប្រច័ណ្ឌ ប្រសិនបើឃើញភរិយានិយាយជាមួយបុរសផ្សេង គឺចោទថា ស្ត្រីនោះមិនស្មោះត្រង់ ការហាមមិនអោយមានទំនាក់ទំនងជាមួយមិត្តភក្តិរបស់នាង ហើយនិងការទាមទា ចង់ដឹងទីកន្លែងរបស់នាងគ្រប់ពេលវេលា។ល។

អំពើហិង្សា​ក្នុងគ្រួសារ ​កើតឡើង​ពីបញ្ហា​ជាច្រើន ដោយសារ​បុរសជា​ស្វាមីអាង​អំណាច និងប្រើ​សិទ្ធិជា​មេគ្រួសារ​គាបសង្កត់​ទៅលើ​ភរិយា។ កត្ដាខ្លះទៀត កើតឡើង ដោយសា​រ​ ការផឹកស្រា លេងល្បែងស៊ីសង ភាពមិន​ស្មោះត្រង់ ជីវភាព​ក្រីក្រពេក។ គ្រួសារ​ខ្លះទៀត ដោយសារ​ឃើញ​ប្រពន្ធក្រមិនចេះអក្សរ ឬមិនបាន​រកលុយចូល​ក្នុងគ្រួសារ បុរសជា​ស្វាមីចេះ​តែរករឿង​វាយធ្វើបាបប្រពន្ធ​ជារឿយៗ។

លទ្អផលនៃអំពើ​ហិង្សានេះ ធ្វើឱ្យប្ដី​ប្រពន្ធ​លែងលះគ្នា ប៉ះពាល់​ផ្លូវចិត្ដស្ដ្រី និងកូនៗ។ ស្ដ្រីក្លាយ​ជាស្ដ្រី​មេម៉ាយ រីឯកូន​ក្លាយជា​កុមារកំព្រា។ កូនប្រុសអាចក្លាយ​ជាអ្នកជក់​គ្រឿងញៀន បង្កផល​វិបាកដល់​សុខភាពខ្លួន និងសង្គម។ កូនស្រីអាចក្លាយ​ជាស្ដ្រីរកស៊ី​ផ្លូវភេទ ដែលសង្គម​ស្អប់ខ្ពើមនាំឱ្យខូច​អនាគត។ ស្ត្រីជាច្រើនរូប ខ្វះការយល់ដឹងអំពីអ្វីៗ ដែលនាងអាចធ្វើបាន ដើម្បីគេចអោយផុត ពីអំពើហិង្សាក្នុងគ្រួសារដែលចេះតែកើតឡើង ឥតឈប់ឈរ។  ក្នុងនោះដែរ ក៏មានស្ត្រីជាច្រើន រងការកៀបសង្កត់ដោយសង្គម និងវប្បធម៌ ដែលនាងនៅស្ងៀមមិនអាចនិយាយស្តី ហើយព្រម ទទួលយកអំពើរំលោភបំពាននោះ។

សរុបជារួម ដើម្បីបឍ្ឈប់អំពើហិង្សា​ក្នុងគ្រួសារ ប្ដី និងប្រពន្ធ ​ត្រូវមាន​ការពិភាក្សាគ្នា ដើម្បី​ដោះស្រាយ​បញ្ហា ​ស្ដាប់ហេតុផល​គ្នាទៅវិញ​ទៅមក មិនត្រូវ​ប្រើអំពើ​ហិង្សាទេ។ ការស្ដាប់​ហេតុផល ​និងការអត់ឪនអោយគ្នា​ រវាងប្ដីប្រពន្ធ គឺជាសុភមង្គលក្នុងគ្រួសាដែលមិនអាចកាត់ថ្លៃបាន​។

ប្រែសម្រួលដោយ៖ ពិសី

Related Articles