We TV Cambodia

តួរលេខចុងក្រោយនៃអ្នកឆ្លងជំងឺនៅតាមបណ្ដាប្រទេសផ្សេងៗ

តួរលេខចុងក្រោយនៃអ្នកឆ្លងជំងឺនៅតាមបណ្ដាប្រទេសផ្សេងៗ

ប្រែសម្រួលដោយ៖ ស្រីពេជ្រ

ប្រភពរូបភាព៖ Google

បច្ចុប្បន្ននេះ វីរុសកូរ៉ូណា​ ដែលជាវីរុសចម្លងរោគរលាកសួតដ៏សាហាវដែលលគេមិនស្គាល់ពីមុនមកនេះបានបង្កការព្រួយបារម្ភជុំវិញពិភពលោក ដោយសារតែវាស្រដៀងគ្នានិងជំងឺ SARS ដែលបានសម្លាប់មនុស្សជាច្រើនរយនាក់នៅទូទាំងប្រទេសចិននិងហុងកុងក្នុងឆ្នាំកាលពីកំឡុងឆ្នាំ ២០០២-២០០៣ កន្លងទៅ។

យោងទៅតាមប្រភពព័ត៌មានពីទូរស្សន៍ចិន CGNT បានរាយការណ៍ថា​ មានករណីឆ្លងជំងឺនេះ ប្រមាណ៥១ ករណី មិនតែប៉ុណ្ណោះមនុស្សប្រមាណ ៥៨០០០នាក់ផ្សេងទៀតកំពុងស្ថិតក្នុងការសង្ស័យថាបានផ្ទុកជំងឺថ្មីនេះ។

ក្នុងនោះដែរ អាជ្ញាធរចិនបានបិទខេត្តហ៊ូប៉ីដែលរងគ្រោះខ្លាំងជាងគេក្នុងប្រទេសចិន ដើម្បីកាត់បន្ថយអត្រានៃការឆ្លងវីរុសប្រភេទថ្មីនេះ។

សូមបញ្ជាក់ផងដែរថា វីរុសនេះបានរាលដាលដល់ប្រទេសថ្មីចំនួន ៨ រួមមានប្រទេសថៃ (៨ ករណី) វៀតណាម (២ ករណី) ជប៉ុន (៤ ករណី) កូរ៉េខាងត្បូង (៣ ករណី) សហរដ្ឋអាមេរិក (៥ ករណី) និងសិង្ហបុរី (៤ ករណី) អូស្ត្រាលី( ៤ករណី) ម៉ាឡេស៊ី(៤ករណី) និងប្រទេសបារាំង( ៣ករណី)។ ក្រៅពីនោះចក្រភពអង់គ្លេសនិងអូស្ត្រាលីក៏កំពុងសង្ស័យថាវីរុសនេះបានចូលក្នុងទឹកដីរបស់ខ្លួនដែរ៕

ប្រភព៖aljazeera

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *