We TV Cambodia

តួកគីជាប្រទេសទី១ ដែលសម្រេចសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់រុស្ស៊ី

តួកគីជាប្រទេសទី១ ដែលសម្រេចសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់រុស្ស៊ី
តួកគីសម្រេចសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់រុស្ស៊ី (ប្រភព៖ internet)

តួកគីជាប្រទេសទី១ លើពិភពលោក ដែលនឹងសាកល្បងវ៉ាក់សាំងប្រឆាំងកូវី១៩ របស់រុស្ស៊ី ខណៈ ប្រទេសតួកគីអាចនឹងចេញលិខិតអនុញ្ញាតិ សម្រាប់ការសាកល្បងវ៉ាក់សាំងប្រឆាំងនឹងមេរោគកូរ៉ូណាវីរុសរបស់រុស្ស៊ី ក្នុងពេលឆាប់ៗនេះ។

វ៉ាក់សាំង Sputnik V របស់រុស្ស៊ី (ប្រភព៖ rfi)

លោក Fahrettin Koca រដ្ឋមន្រ្តីក្រសួងសុខាភិបាលតួកគី យើងបានទទួលការសាកសួរទាក់ទងនឹងការសាកល្បងវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសរុស្ស៊ីនេះ។ ឯកសារពាក់ព័ន្ធត្រូវបានត្រួតពិនិត្យរួចហើយ ហើយលិខិតអនុញ្ញាតនឹងត្រូវបានចេញនាពេលឆាប់ៗខាងមុខនេះ»។ លោកបាននិយាយបន្ថែមថា បច្ចុប្បន្ននេះ ប្រទេសតួកគីកំពុងធ្វើការសាកល្បងវ៉ាក់សាំងផ្ទាល់ខ្លួនចំនួនពីរផងដែរ។

រុស្ស៊ីសាកល្បងវ៉ាក់សាំងលើមនុស្ស (ប្រភព៖ internet)

សូមរំលឹកថា រុស្ស៊ីបានប្រកាសកាលពីថ្ងៃតី១១ ខែសីហាថា ខ្លួនបានទទួលជោគជ័យលើការសាកល្បងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលវ៉ាក់សាំងនេះមានឈ្មោះថា Sputnik V ដែលត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវជាតិផ្នែករោគរាតត្បាត និងមីក្រូជីវសាស្រ្ត Gamaley នៃក្រសួងសុខាភិបាលនៃប្រទេសរុស្ស៊ី។ មិនតែប៉ុណ្ណោះ រុស្ស៊ីអះអាងថាគិតមមកទល់ពេលនេះ រុស្ស៊ីបានទទួលការបញ្ជាទិញវ៉ាក់សាំងនេះចំនួនមួយពាន់លានដូសពីប្រទេសចំនួន២០ នៅលើពិភពលោក៕

អត្ថបទដោយ៖ Nevin

Related Articles