We TV Cambodia

តិចនិចក្នុងការកម្ចាត់ជាតិពុលចេញពីទំពាំង

តិចនិចក្នុងការកម្ចាត់ជាតិពុលចេញពីទំពាំង

ទំពាំង ស្រស់ អាចធ្វើឱ្យពុល ហើយមានរោគសញ្ញាដូចជា ឈឺក្បាល ក្អួតចង្អោរ វិលមុខ… ប្រសិនបើអ្នកចម្អីន មិនបានល្អ។ ដូច្នេះ ដើម្បីកម្ចាត់ជាតិពុលចេញពីទំពាំងស្រស់ អ្នកត្រូវធ្វើការចម្អិនឲ្យបានឆ្អិនល្អ មុនពេលយកទៅកែច្នៃ។

សូម្បីតែទំពាំងចម្អិនក៏ដោយ ប្រសិនបើអ្នកទទួលទានច្រើន ហើយញឹកញាប់នឹងធ្វើឲ្យរាងកាយអស់កម្លាំង ទន់ខ្សោយ ជាពិសេសមនុស្សចាស់ និងកុមារតូចៗ អាចមានបញ្ហាសុខភាពមិនល្អ។ ដូច្នេះ ដើម្បីកាត់បន្ថយជាតិពុលនៅក្នុងទំពាំង អ្នកគួរតែអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម៖

១.ហាន់ទំពាំង ជាចំណិតស្តើងៗ ហើយត្រាំជាមួយនឹងទឹកស្អាតចោលមួយយប់។
២.ដាក់ទំពាំងទៅក្នុងឆ្នាំងមួយ រួចហាន់ម្ទេសដាក់ចូល៤ទៅ៥ផ្លែ ទើបស្ងោរដោយដុះកម្តៅល្មម។ នៅពេលដែលវាទន់ស្រង់ចេញ ហើយលាងសម្អាតឲ្យបានច្រើនដង។


៣.វិធីចុងក្រោយ អ្នកអាចដាក់ត្រាំងជាមួយនឹងទឹកក្រូចឆ្មារចោលមួយយប់ បន្ទាប់មកលាងសម្អាតឲ្យបានច្រើនដង មុននឹងយកទៅកែច្នៃធ្វើជាម្ហូប។

ប្រែសម្រួលដោយ៖ ពិសី

Related Articles