ការហ៊ានបើកឱកាសឲ្យខ្លួនឯងមើលឃើញពិភពលោកនេះនៅក្នុងផ្លូវល្អ ព្រមទាំងការផ្ដល់នូវក្តីសុខផ្លូវចិត្តរបស់យើង និងស្មារតី គឺជាការទទួលស្គាល់ការពិត។ ខាងក្រោមនេះជាវិធីសាស្ត្រ ២ យ៉ាងដែលអាចឱ្យអ្នកអាចទទួលយកការពិតបាន៖
១: ត្រូវចងចាំថា គ្រប់មនុស្សមានបេះដូងមួយដែលស្មោះស
នៅពេលយើងនិយាយ កុហក ធ្វើបាប ឬចិត្តកំណាញ់ ជាមួយនរណាម្នាក់ អ្នកអាចសង្កេតមើល ពេលមានរឿងទាំងអស់នេះ បេះដូងរបស់យើងពិតជាលោតញាប់ ហើយហាក់បង្ហាញន័យថាខ្ញុំមិនធ្វើរឿងអាក្រក់បែបនោះទេ។ ដូចនេះ បើអ្នកខឹងនិងអន់ចិត្តជាមួយអ្នកណាម្នាក់ ចូរគិតបែបនេះមក អ្នកនឹងអាចទទួលបានការពិតជាមិនខាន។
២: សប្បាយចិត្តនឹងអ្វីដែលអ្នកមានក្នុងពេលបច្ចុប្បន្ន
ត្រូវចេះរីករាយ និងផ្តល់តម្លៃឱ្យអ្វីដែលអ្នកមានបច្ចុប្បន្ន ព្រោះអ្នកពិតជាអាស្ចារ្យណាស់ និងពូកែណាស់ដឹងទេ? ដែលអ្នកអាចមានសមត្ថភាពមកដល់ចំណុចដែលអ្នកកំពុងមាននេះ។ ពីព្រោះមានមនុស្សជាច្រើនទៀតគេចង់មានអ្វីដែលអ្នកមានសព្វថ្ងៃ តែពួកគាត់គ្មានឱកាសទេ! គាត់គ្មានសមត្ថភាពនេះទេ នេះហើយជាអ្វីដែលដែលខ្ញុំចង់ឱ្យអ្នកបានដឹង។
អត្ថបទដោយ៖ ពិសី
