We TV Cambodia

តិចនិកនៃការបាញ់ទឹកអប់ កុំអោយមានក្លិនឆួល

តិចនិកនៃការបាញ់ទឹកអប់ កុំអោយមានក្លិនឆួល

ការជ្រើសបានក្លិនទឹកអប់ដែលអ្នកចូលចិត្ត គឺមិនទាន់ចប់នៅឡើយទេ។ ការបាញ់ទឹកអប់ស្រោចខ្លួន ហើយមានក្លិនក្រអូបដូចទេវបុត្រ ទេពធីតា ក៏មិនត្រឹមត្រូវនោះដែរ។  

តើកន្លែងណានៅលើខ្លួនដែលគួរបាញ់ទឹកអប់? ចម្លើយមិនពិបាកនោះទេ​ គឺ កដៃ ឬ ក្រោយក និង ក្បែរគុម្ពត្រចៀក គឺជាកន្លែងត្រឹមត្រូវដែលលោកអ្នកគួរបាញ់។ វាជាកន្លែងអ្នកដទៃអាចស្រូបយកក្លិនបានយ៉ាងល្អ។ ចំណែកឯ សក់ជាកន្លែងពិសេសផ្សេងមួយទៀតក្រៅពីស្បែកដែលគួរតែបាញ់ទឹកអប់ផងដែរ។

ម្យ៉ាងទៀតចំពោះអ្នកមានស្បែកឆាប់ប្រតិកម្ម មិនគួរបាញ់លើស្បែកនិងសក់ទេ លោកអ្នកអាចបាញ់ទឹកអប់លើ កអាវ ឬ​ ផ្នែកខាងក្នុងអាវធំរបស់អ្នកជំនួសវិញ។ ក្លិននឹងអប់ខ្លួនអ្នកពេលអ្នកដោះអាវធំចេញ។ អ្នកគួរតែបាញ់នៅពេលទើបនឹងងូតទឹកសំអាតខ្លួនរួច ជាពេលដែលស្បែកនៅមានសំណើម និង នៅស្រទាន់ក្តៅឧណ្ហៗនៅឡើយ។ ទឹកអប់នឹងនៅជាប់លើស្បែកបានល្អ និង មិនក្រហយដូចពេលពេលបាញ់លើស្បែកស្ងួត។

មនុស្សគ្រប់គ្នាមិនចូលចិត្តក្លិនឆួលខ្លាំងនោះទេ ដូច្នេះកំណត់ម្តង ពី ១ទៅ ២ ឆិត វាគ្រប់គ្រាន់ណាស់ទៅហើយ។ កត្តាមួយចំនួនខាងលើ​ ដែលអ្នកគួរយល់ដឹងពី ការប្រើប្រាស់វាអោយមានប្រសិទ្ធភាព មិនខ្ជះខ្ជាយ និង មិនអោយមានប្រត្តិកម្មរមាស់ស្បែក។

ប្រែសម្រួលដោយ៖​ ពិសី

 

Related Articles