នៅពេលដែលវ័យយើងកាន់តែដើរទៅមុខ ហើយបើមិនបានថែទាំល្អទៀត សុខភាពភ្នែកអាចខ្សោយចុះ ងាយនឹងកើតជំងឺភ្នែកផ្សេងៗ។ ប៉ុន្តែ បើយើងចង់ឲ្យភ្នែកមើលច្បាស់មិនងាយឈឺ អាចចាប់ផ្ដើមថែទាំភ្នែកតាម ៣ តិចនិក ខាងក្រោម៖
១.គេងឲ្យបានគ្រប់គ្រាន់
ភ្នែកយើងត្រូវការគេងយ៉ាងតិច ៨ម៉ោង/យប់ ដើម្បីដំណើរការបានល្អអំឡុងពេលថ្ងៃ។ ដូចនេះការគេងមិនបានគ្រប់គ្រាន់អាចជាហេតុធ្វើឲ្យភ្នែកញាក់ ភ្នែកស្ងួត និងឡើងសរសៃក្រហម។
២.ផ្អាកពីទូរសព្ទ័ឬ អេក្រង់
ជាទូទៅ អ្នកដែលធ្វើការជាមួយកុំព្យូទ័រ កម្រនឹងធ្មេចភ្នែកណាស់ ព្រោះកំពុងផ្ចង់អារម្មណ៍ធ្វើការ ដែលជាហេតុធ្វើឲ្យភ្នែកស្ងួត ស្ពឹក ឬមិនស្រណុក។ យើងគួរដាក់ពន្លឺអេក្រង់ឲ្យបានសមនឹងភ្នែកទទួលបាន សម្រាកភ្នែករាល់២០នាទី និងត្រូវឧស្សាហ៍ធ្មេចភ្នែកពេលកំពុងបំពេញការងារ។
៣. បរិភោគអាហារដែលផ្ទុកសារធាតុប្រឆាំងអុកស៊ីដកម្មខ្ពស់
អាហារមួយចំនួនដែលផ្ទុកសារធាតុប្រឆាំងអុកស៊ីដកម្ម អាចកាត់បន្ថយហានិភ័យជំងឺភ្នែក និងបញ្ហាខូចភ្នែកដោយសារត្រូវពន្លឺថ្ងៃ ផ្សែងបារី និងខ្យល់ពុល។ យើងអាចរកវាបាននៅក្នុងស៊ុត បន្លែបៃតង ម្ទេសប្លោកក្រហម និងលឿង ប៉េងប៉ោះ។ល។
អត្ថបទដោយ៖ ពិសី
