We TV Cambodia

តិកនិច ១០យ៉ាង ក្នុងការបំបាត់​អាការ «ត្អើក» យ៉ាង​មាន​ប្រសិទ្ធភាព

តិកនិច ១០យ៉ាង ក្នុងការបំបាត់​អាការ «ត្អើក» យ៉ាង​មាន​ប្រសិទ្ធភាព

«ត្អើក»បណ្ដាលមកពី ការ​ញ៉ាំ​ភេសជ្ជៈ​ដែលមាន​ហ្គាស​ច្រើន ដូចជា​ស្រា​បៀរ សូ​ដា ការទទួល​ទាន​អាហារ​ច្រើន​ជ្រុល​ពេក ញ៉ាំ​អាហារ​រសជាតិ​ហឹរ ឬ​ប្រៃ​ខ្លាំង និង​ជក់បារី​។ ត្អើក ជា​អាកា​រដែ​លអាច​កើតឡើង​ចំពោះ​មនុស្ស​គ្រប់គ្នា មកពី​​ក្រពះ​អាហារ​​ក្រហាយ ធ្វើឱ្យ​សរសៃប្រសាទ​ធ្វើ​ការខុស​ប្រក្រតី ហុច​ផល​ឱ្យ​សន្ទះ​បាំង​ខ្យល់ ឬ​សាច់ដុំ​ដែល​ឃាំង​កណ្ដាល​រវាង​ប្រអប់​ទ្រូង និង​ប្រអប់​ពោះ​បង្រួញ​ខ្លួន​ឡើង​រឹង​ជាចង្វាក់ៗ សាច់ដុំ​ឆ្អឹងជំនី ​ទទួល​រង​ការ​ញ័រ​រញ្ជួយ ​។​ ជា​ប្រក្រតី អាការ​ត្អើក​នឹង​បាត់​ទៅវិញ​ជាបណ្ដើរៗ នៅពេល​ពេលវេលា​កន្លងផុត​ទៅបាន​មួយរយៈ។ ប្រសិន​ជាមាន​អាការ​ត្អើក​ក្នុងអំឡុងពេលសំខាន់ៗ ដូចជា ពេល​ប្រជុំ សម្ភាស​ចូលធ្វើការ ឬ​នៅ​ក្នង​ទី​ស​ធា​រណៈ ជាដើម​នោះ  ដូច្នេះ​ចូរ​សាកល្បង​ធ្វើតាម​វិធី​ខាងក្រោម​ទាំងអស់នេះ​ ៖

1 . ដកដង្ហើម​ក្នុង​ថង់​ក្រដាស

2 . ទំពារ​នំប៉័ង​ក្រៀម

3 . បង្អោន​ខ្លួន​ញ៉ាំ​ទឹក​ពី​មាត់​កែវ​ដែល​នៅខាងមុខ ឬ​ខាង​ណា​ដែល​នៅ​ជិត​បបូរមាត់

4 . ក្រេបទឹក​ពី​កែវលឿនៗ ច្រើនៗក្អឹ​ក

5 . លេប​ទឹកកក​ដែល​កិន​ម៉ដ្ឋ

6 . ធ្វើឱ្យ​ភ្ញាក់ផ្អើល​ខ្លាំង ដូចជា ទះ​ខ្នងស្រាលៗមិនឱ្យ​ដឹងខ្លួនភ្លាមៗ

7 . ច្របាច់​ត្រង់​សាច់​ប៉ោង​​ ក្រោម​ម្រាម​មេដៃរ​បស់ដៃ​ម្ខាង​ទៀត ឬ​សង្កត់​ម្ដុំ​ស្នាម​ចង្អូរ​លើ​បបូរមាត់

8 . យក​ម្រាមដៃ​ញ៉ុ​ក​រន្ធ​ត្រចៀក​ប្រមាណ​ជា 20 – 30 នាទី

9 . ក្រេបទឹក​ផ្លែក្រូច​ឆ្មារ​ស្រស់

10 . អត់​ដង្ហើម ហើយ​រាប់​លេខ​នៅក្នុង​ចិត្ត​ពី 1 ដល់ 15

បើ​ធ្វើ​អស់​គ្រប់​វិធី​ហើយ អាការ​ត្អើក​នៅតែ​មិន​បាត់​ទៀត សូម​ធ្វើ​ចិត្ត​ឱ្យត្រជាក់ៗ ហើយ​អង្គុយ​រង់ចាំ​មួយស្របក់ អាការ​ត្អើក​នឹង​ល្អប្រសើរ​ឡើងវិញ​ជាបណ្ដើរៗមិន​ខាន។

ប្រែសម្រួលដោយ៖ ពិសី

Related Articles