We TV Cambodia

តិកនិចនៃការបំបាត់ភាពខ្មាសអៀន

តិកនិចនៃការបំបាត់ភាពខ្មាសអៀន

ជាទូទៅ​ ​មនុស្ស​ភាគច្រើន​តែងតែ​មាន​ការ​ខ្មាសអៀន​​ទាំង​ការ​និយាយ​ស្តី​​ ​​និង ធ្វើ​កិច្ចការ​ផ្សេងៗ​ ​ជា​ពិសេស​ក្នុង​ចំណោម​មនុស្ស​ច្រើន​ ​ដូច្នេះ​ហើយ​ពួកគេ​មិន​ងាយ​មាន​ឱកាស​ដើម្បី ​បញ្ចេញ​សមត្ថភាព​ ​និង ពង្រឹង​​ឲ្យ​ប្រសើរ​ជាង​មុន​ឡើយ​។  ភាព​ខ្មាសអៀន​ច្រើន​ ​គឺ​ជា​មូលហេតុ​មួយ​ ​ក្នុង​ចំណោម​មូលហេតុ​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​ ​​មិន​អាច​សម្រេច​អ្វី​ដែល​ខ្លួន​ចង់​បាន​។ ភាពខ្មាសអៀននេះ ​ក៏ជា​សត្រូវ​មួយ​រាំង​ស្ទះ​មិន​ឱ្យ​ដំណើរ​ការ​ នៃ​ការ​ទំនាក់​ទំនង​ជាមួយ​នឹង​អ្នក​ដទៃ​។ តែ​មិន​ជាថ្វី​ ដើម្បី​យក​ឈ្នះ​លើ​ភាព​អៀន​ខ្មាស​របស់​អ្នក ​គួរ​អនុវត្ត​តាម​គន្លឹះ​ទាំង​នេះ​៖

១) ​​ចាប់​ផ្តើម​ជាមួយ​មនុស្ស​ដែល​ស្គាល់​គ្នា​​៖ ​ប្រសិន​បើ​ ​​អ្នក​មាន​ភាព​ខ្មាសអៀន​​ខ្លាំង​ពេក​ ​ជំហាន​ដំបូង​គឺ​គួរ​តែ​ចាប់ផ្តើម​​និយាយ​ ​ឬ ធ្វើ​អ្វីៗ​ជាមួយ​មនុស្ស​ដែល​​ស្គាល់​គ្នា​ដំបូង​សិន​។ ​នៅ​ពេល​ដែល​អ្នក​គិត​ថា ​មាន​​អារម្មណ៍​​ថា​ប្រសើរ​ហើយ ​គឺ​ត្រូវ​តែ​ចាប់​ផ្តើម​​ជា​មួយ​នឹង​មនុស្ស​ផ្សេងៗ​ទៀត​ ​​ដែល​មិន​សូវ​​ស្គាល់​ ​ឬ ​មិន​សូវ​ស្និទ្ធស្នាល។ ​

 

​​​២) ​​​​ត្រៀម​ខ្លួន​ ​មុន​នឹង​ជួប​ជា​មួយ​អ្នក​ដទៃ​៖ ​​ពូកែ​ខ្មាស​ពេក​ ​ហើយ​តែងតែ​រកនឹក​អ្វី​លែង​ឃើញ​ នៅ​ពេល​​ជួប​មនុស្ស​ច្រើន​នោះ​ ​ជម្រើស​ល្អ​អ្នក​គួរ​តែ​រៀបចំ​ខ្លួន​ឲ្យ​បាន​ជា​ស្រេច​ ​ថា​អ្វី​ដែល​អ្នក​ត្រូវ​និយាយ​ ​ឬ ​ហាត់​សម​ជា​មុន​សិន​។ ​

៣) ​ផ្តល់​តម្លៃ​លើ​ខ្លួន​ឯង​៖ ​ការ​ផ្តល់​តម្លៃ​លើ​ខ្លួន​ឯង​ ​គឺជា​រឿង​សំខាន់​ខ្លាំង​ណាស់​ ​​ក្នុង​ពេល​ជួប​ជាមួយ​នឹង​មនុស្ស​ដទៃ​ទៀត​ ​ព្រោះ​​បើ​មិន​ដូច្នោះ​ទេ ​អ្នក​ប្រាកដ​ជា​​មិន​ចង់​បង្ហាញ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​នោះ​ឡើយ​ ​ព្រោះ​​មើល​ទៅ​គេ​អស្ចារ្យ​ខ្លាំង​ពេក​។ ​

 

៤) ​ធ្វើ​អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​របស់​អ្នក​៖ ​ត្រូវ​ចាំ​ថា ​ដើម្បី​​កាត់​បន្ថយ​ភាព​អៀនខ្មាស​របស់​អ្នក ​និង សាង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​នោះ ​គឺ​​ត្រូវ​ចាប់​ផ្តើម​ជា​មួយ​នឹង​អ្វី​ដែល​ជា​ ​​ចំណុច​ខ្លាំង​របស់​អ្នក​ជា​មុន​សិន។ ជា​ទូទៅ​ ​មនុស្ស​ណា​ក៏​ដោយ ​នៅ​ពេល​​ធ្វើ​អ្វី​មួយ​ដែល​មិន​មែន​ជា​ចំណុច​ខ្លាំង​របស់​ខ្លួន​នោះ​ ​វា​អាច​នឹង​នាំ​​ឲ្យ​ពួកគេ​បរាជ័យ​ ​ដូច្នេះ​ហើយ​​ពួកគេ​ប្រាកដ​ជា​បាក់ស្បាត​លែង​ចង់​ធ្វើ​ទៀត​។ ​​ប៉ុន្តែ​បើ​អ្នក​ធ្វើ​អ្វី​ដែល​ជា ចំណុច​ពិសេស​វិញ​ ​វា​នឹង​ជួយ​ឲ្យ​អ្នក​សម្រេច​តាម​បំណង​មិន​ខាន​ ​។

 ៥) ​គិត​វិជ្ជមាន​៖ ​មុន​ពេល​អ្នក​ធ្វើ​ ​ឬ និយាយ​អ្វី​ ​គឺ​ត្រូវ​ចងចាំ​ថា ​​​អ្វីៗ​នឹង​​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ​ហើយ​រឿង​ល្អ​នឹង​កើត​ឡើង​មិន​ខាន​។ ​​ប៉ុន្តែ​បើ​អ្នក​គិត​ថា ​ខ្លួន​ឯង​នឹង​សាង​កំហុស​​ ​នោះ​អ្នក​នឹង​មិន​ហ៊ាន​បញ្ចេញ​សកម្ម​ភាព​អ្វី​ទាំង​អស់​។ ដូច្នេះ​ហើយ ​​ត្រូវ​គិត​​វិជ្ជមាន​ជា​និច្ច​ចំពោះ​ខ្លួន​ឯង​ ​ដើម្បី​​ឲ្យ​ភាព​អៀនខ្មាស​ខុស​ទំនង​របស់​​អ្នក​រលាយ​បាត់​បន្តិច​ម្តងៗ​។

ប្រែសម្រួលដោយ៖ ពិសី

Related Articles