We TV Cambodia

តិកនិចក្នុងការទិញត្រីថាស្រស់ឬអត់?

តិកនិចក្នុងការទិញត្រីថាស្រស់ឬអត់?

បើនិយាយចំពោះការធ្វើម្ហូប​ ការដើរផ្សារទិញបន្លែ ឬ​សាច់ក៏ជារឿងសំខាន់ដែលចាំបាច់ត្រូវដឹង។ ម្យ៉ាងវិញទៀត​ ការដឹងពីរបៀបជ្រើសយកត្រីស្រស់ ជាជំនាញដ៏សំខាន់សម្រាប់មេផ្ទះគ្រប់រូប។

ត្រិទឹកប្រៃ៖

-មើលសាច់រស់រវើក ក្រហម ឬស្លេក។ ប្រសិនបើស្លេក នោះបានន័យថាត្រីមិនស្រស់នោះទេ។

-បើកមើលស្រកីរបស់ត្រី​ ថាតើ​ មានពណ៍អ្វី ?​ បើក្រហម មានន័យថា ត្រីស្រស់ ។

-ចុចសាច់ដោយប្រើម្រាមដៃរបស់អ្នក ប្រសិនបើអ្នកលក់អនុញ្ញាត។ បើចុចទៅរឹងបានន័យថា ត្រីរស់ ឬស្រស់។ និងវិធីចុងក្រោយ គឺហិតក្លិន ថាស្អុយឬទេ?

អត្ថបទដោយ៖ ពិសី

Related Articles