We TV Cambodia

តិកនិកជម្រុះរោមបែបធម្មជាតិ​ តែមានប្រសិទ្ធភាពខ្ពស់

តិកនិកជម្រុះរោមបែបធម្មជាតិ​ តែមានប្រសិទ្ធភាពខ្ពស់

 

 

 

មនុស្សស្រីភាគច្រើន គឺប្រហែលមិនចូលចិត្ត​ ការដុះរោមទេ​​​​ ​ជាពិសេស ត្រង់តំបន់ក្លៀកតែម្ដង។ យ៉ាង​ណាមិន​គួរ​ប្រើ​ថ្នាំកម្ចាត់​រោមទេ ព្រោះអាច​មាន​ផល​ប៉ះ​ពាល់​ស្បែក​យើង ណា​មួយ​ត្រូវ​ចាយ​លុយ​ថែម​ទៀត  ដូច្នេះថ្ងៃនេះ We TV Cambodia ​នឹង​ណែនាំ​តិចនិក​ជម្រុះរោមបែប​ធម្មជាតិ ដោយ​ប្រើ​ត្រឹមអាហារ និង​គ្រឿង​ផ្សំសាមញ្ញមួយ​ចំនួន ដែលអាច​រក​បាន​នៅ​ផ្ទះ។

១, រមៀត និងទឹក៖ ​វិធី​ប្រើ​គឺ ប្រើបរិមាណរមៀត ២ដង នៃទឹក លាយ​ចូលគ្នាក្នុងចានតែមួយ
លាយបញ្ចូលគ្នាឲ្យសព្វ រួចលាបម្តុំរោម ដែលយើង​មិន​ចង់​បាន រួចទុកចោលប្រហែលកន្លះម៉ោង
លាងចេញជាមួយទឹកក្តៅឧណ្ឌៗ ជូតសម្អាតដោយកំណាតទន់ៗ។

២, ផ្នែក​សរបស់ស៊ុតពងមាន់៖  លាយស៊ុតមាន់ស ជាមួយស្កស និង​ម្សៅពោត កូរចូលគ្នារហូតទាល់ខាប់
លាបល្បាយនេះត្រង់រោមយើងមិនចង់បាន ទុកចោលប្រហែលកន្លះម៉ាង បន្ទាប់មកលាងវាចេញ។

៣,ក្រូចឆ្មា ស្ករ និង ទឹក៖ ច្របាច់យកទឹកក្រូចឆ្មា លាយចូលក្នុងទឹក និង ស្ករស បន្ទាប់មកច្របល់ឲ្យសព្វ
ពេលចាប់ផ្តើមខាប់ល្មមប្រើហើយ លាបវាត្រង់រោមយើង​មិនចង់បាន ទុកចោល ១៥នាទី ហើយលាងវាចេញ។

៤,យ៉ាអួ ម្ស៉ៅក្រាម និងរមៀត៖​ យ៉ាអួ ម្សៅក្រាម និងរមៀត  លាយចូលក្នុងចានមួយ កូរឪ្យចូលគ្នាឲ្យសព្វ ហើយម៉ាស្សាថ្នមៗ ទុកចោល ១៥នាទី រួចលាងចេញជាមួយទឹកត្រជាក់។

រោមដែលយើងមិនចង់បាន ប្រៀបដូចជាជំងឺទូទៅមួយ។ សំណាងល្អ រូបមន្តឱសថខាងលើ គឺសាមញ្ញបំផុត និងមានប្រសិទ្ធភាពសម្រាប់គ្នា​យើង អាចជួយរក្សាភាពជឿជាក់ និងបង្កើនភាពស្រស់ស្អាតយើងទៀតផង។

ប្រែសម្រួលដោយ៖​ ពិសី

Related Articles