We TV Cambodia

តារាហូលីវូដចិត្តធម៌ Angelina Jolie បានបរិច្ចាគទឹកប្រាក់ ១លានដុល្លារជួយដល់ក្មេងៗដែលកំពុងខ្វះខាតអាហារ ដោយសារមេរោគ COVID-19

តារាហូលីវូដចិត្តធម៌ Angelina Jolie បានបរិច្ចាគទឹកប្រាក់ ១លានដុល្លារជួយដល់ក្មេងៗដែលកំពុងខ្វះខាតអាហារ ដោយសារមេរោគ COVID-19
លោកស្រី Angelina Jolie (ប្រភព៖ Google)

យោងតាមការចុះផ្សាយរបស់សារពត៌មាន dailymai បានឲ្យដឹងថា តារាហូលីវូដដ៏ល្បី Angelina Jolie បានបរិច្ចាកទឹកប្រាក់ ១លានដុល្លារអាមេរិកទៅឲ្យអង្គការ No Kid Hungry ដើម្បីជួយដល់ក្មេងៗដែលកំពុងតែជួបបញ្ហាដោយសារតែការរីករាលដាលនៃមេរោគ COVID-19។

អង្គការ No Kid Hungry បានលើកឡើងថា ខ្លួនបានចំណាយទឹកប្រាក់ប្រមាណ ២លានដុល្លាររួចមកហើយទៅកាន់រដ្ឋចំនួន៣០ ដើម្បីជួយដល់ក្មេងៗ និងក្រុមគ្រួសារដែលកំពុងខ្វះខាត។

លោកស្រី Angelina Jolie (ប្រភព៖ Google)

Angelina Jolie ក៏បានថ្លែងដែរថា ក្មេងប្រមាណជា ១ពាន់លាននាក់មិនបានចូលរៀនទេ ដោយសារតែការបិទសាលា ហើយក្មេងមួយចំនួនទៀតមិនបានទទួលអាហារគ្រប់គ្រាន់ ដោយសារតែពួកគេពឹងផ្អែកលើអាហារដែលទទួលបានពេលកំពុងរៀន។

អង្គការ No Kid Hungry ក៏បានអរគុណយ៉ាងខ្លាំងចំពោះការបរិច្ចាករបស់លោកស្រី Angelina Jolie ក្នុងកាលទេសនេះ ហើយជំនួយនេះនឹងជួយឲ្យក្មេងជាច្រើនបានទទួលអាហារគ្រប់គ្រាន់សម្រាប់ពួកគេ។ មិនតែប៉ុណ្ណោះ អង្គការនេះក៏បានតាំងចិត្តថា ខ្លួននឹងផ្ដល់ជំនួយនេះទៅដល់ក្មេងៗឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។

ប្រែសម្រួលដោយ៖ Nevin

ប្រភព៖ ក្រៅស្រុក

Related Articles