
យោងតាមការសិក្សាផ្នែកវេជ្ជសាស្រ្តថ្មីស្តីពីជំងឺកូរ៉ូណាវីក្នុងប្រទេសចិនបានរកឃើញថា អ្នកជំងឺដែលមានឈាមប្រភេទ O ហាក់ដូចជាមានភាពធន់នឹងជំងឺនេះជាងអ្នកដែលមានឈាមប្រភេទផ្សេងទៀតដែលងាយរងគ្រោះដោយមេរោគនេះ ជាពិសេសគឺឈាមប្រភេទ A។
អ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តមកពីទូទាំងប្រទេសចិនបានធ្វើការសិក្សាបឋមលើក្រុមឈាមផ្សេងៗគ្នា និងការស៊ាំនឹងជំងឺ COVID-19។ គំរូក្រុមឈាមរបស់អ្នកជំងឺជាង ២០០០នាក់ដែលឆ្លងវីរុសនៅវូហាន និងស៊ឹនជិនត្រូវបានសិក្សា និងប្រៀបធៀបជាមួយប្រជាជនក្នុងស្រុកដែលមានសុខភាពល្អ។
ការសិក្សាបានរកឃើញថាអ្នកជំងឺដែលមកពីក្រុមឈាម O មានហានិភ័យទាប ហើយអ្នកដែលមានប្រភេទឈាម A អាចងាយរងគ្រោះជាងគេពីការឆ្លងមេរោគនេះ ហើយអត្រាឆ្លងរបស់ពួកគេមានខ្ពស់ និងអាចវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ។

គេបានសិក្សាលើអ្នកជំងឺ ២០៦នាក់ដែលបានស្លាប់ដោយសារ COVID-19 នៅទីក្រុងវូហានឃើញថា ៨៥នាក់គឺជាអ្នកមានឈាមប្រភេទ A ស្មើនឹង៦៣% និង ៥២នាក់មានប្រភេទ O ស្មើនឹង ៣៧%។
លោកស្រី Gao Yingdai អ្នកស្រាវជ្រាវនៃមន្ទីរពិសោធន៍ផ្នែកឈាមនៅទីក្រុងធានជីន បានប្រាប់ថា ទោះបីជាចំនួន ២០០០នាក់មិនមែនជាចំនួនតិចតួចក៏ដោយ ប៉ុន្តែបើប្រៀបធៀបទៅនឹងចំនួនករណីដែលឆ្លងនៅលើពិភពលោកបច្ចុប្បន្ននេះមានចំនួនជាង ២០ម៉ឺននាក់។ លោកស្រីហ្គោបានបន្ថែមថា អ្នកដែលមានឈាមប្រភេទផ្សេងៗ រួមនឹងប្រភេទ A មិនគួរភ័យស្លន់ស្លោពេកទេ ព្រោះវាមិនមានន័យថាអ្នកនឹងឆ្លង ១០០%នោះដែរ។

សូមបន្ថែមថា មិនថាអ្នកមានឈាមប្រភេទណានោះទេ តែការពារ និងរក្សាអនាម័យផ្ទាល់ខ្លួនគឺជារឿងដែលល្អបំផុតក្នុងការការពារពីការឆ្លងមេរោគនេះ។
ប្រែសម្រួលដោយ៖ Nevin
ប្រភព៖ ក្រៅស្រុក
