We TV Cambodia

តម្លៃអចលនទ្រព្យរបស់ប្រទេសភីលីពីនស្ថិតក្នុងស្ថានការណ៍ជាប់គាំង

តម្លៃអចលនទ្រព្យរបស់ប្រទេសភីលីពីនស្ថិតក្នុងស្ថានការណ៍ជាប់គាំង

ប្រភព៖អុីនធឺណេត

ដោយ៖ឧត្តម

លីពីន៖ តម្លៃទីផ្សារអចលនទ្រព្យរបស់ប្រទេសភីលីពីនកំពុងជួបបញ្ហានៃការធ្លាក់ចុះនៃតម្លៃនៃការទិញលក់
លើវិស័យអចលនទ្រព្យក្នុងរយះពេល១០ខែឆ្នាំ២០១៩។នេះបើតាមការចេញផ្សាយរបស់សមាគមវិស័យសំណង់កម្ពុជា។​​

អ្នកជំនាញផ្នែកអចលនទ្រព្យភីលីពីនបានថ្លែងថា
វិស័យអចលនទ្រព្យភីលីពីនដូចជា​តម្លៃផ្ទះបានកើនត្រឹមតែ ០,៤% ប៉ុណ្ណោះពីមួយឆ្នាំទៅមួយឆ្នាំ
ដែលនេះតំណាងឱ្យតម្លៃមិនឡើងខ្ពស់ដូចការព្យាករថានឹងកើនឡើង ៣,៧% ឡើយ។
នេះបើតាមសន្ទស្សន៍តម្លៃអចលនទ្រព្យសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ របស់ធនាគារកណ្ដាលហ្វីលីពីន។

ក្នុងឆ្នាំ២០១៩នេះ បើទោះបីជាតម្លៃលំនៅឋានក្នុងប្រទេសភីលីពីនស្ទើរគ្រប់ប្រភេទធ្លាក់ចុះ
ក្នុងនោះរួមទាំងផ្ទះក្នុងអាគារសហកម្មសិទ្ធិផងដែលបានធ្លាក់តម្លៃ ៧,៩% ក៏ប៉ុន្តែប្រភេទលំនៅឋានបែបយូនីតក្នុងខុនដូតម្លៃនៅតែកើនឡើងរវាង
៤,៥% ចន្លោះត្រីមាសទី១ និង ទី២ ។

បើនិយាយពីទីតាំង តម្លៃផ្ទះនៅតែកើនឡើងនៅក្នុងរដ្ឋធានី។ ត្បិតតែ៣ខែដំបូងដល់ត្រីមាសទី២ឆ្នាំ២០១៩ វារាងធ្លាក់ថ្លៃបន្តិចគឺ ០,២% ក៏ប៉ុន្តែជាទូទៅតម្លៃវានៅតែបន្តកើនឡើងរហូតដល់ ៥,២% ពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែក តម្លៃនៅតាមបណ្តាខេត្ត ឬ តំបន់នៅក្រៅក្រុងរបស់ប្រទេសហ្វីលីពីន បានធ្លាក់ចុះពី ១,១% ដល់ ២% គិត ត្រឹមត្រីមាសទី២ក្នុងឆ្នាំ ២០១៩នេះ៕
ប្រភព៖ Philipine post

Related Articles