We TV Cambodia

តម្លៃសាំងហក់ឡើងវិញ ខណៈចំណូលពលរដ្ឋកំពុងកើនឡើង

តម្លៃសាំងហក់ឡើងវិញ ខណៈចំណូលពលរដ្ឋកំពុងកើនឡើង

យោងតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មស្ដីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ បានបង្ហាញថា តម្លៃប្រេងសាំងបានហក់ឡើងវិញ បើធៀបទៅនឹងតម្លៃ ដែលបានកំណត់កាលពីពាក់កណ្ដាលខែកញ្ញា។

សេចក្ដីជូនដំណឹងស្ដីពី តម្លៃប្រេងសាំង

តម្លៃដែលទើបនឹងប្រកាសនេះដែរ គឺប្រេងសាំធម្មតាមានតម្លៃ ៣,០៥០រៀលក្នុងមួយលីត្រ ខណៈតម្លៃកាលពីពាក់កណ្ដាលខែកញ្ញាគឺ ២,៩៥០រៀលក្នុងមួយលីត្រ។ ចំណែក តម្លៃប្រេងម៉ាស៊ូតវិញ គឺនៅរក្សាដដែល ដោយមានតម្លៃ ២,៦០០រៀលក្នុងមួយលីត្រ។

ទោះជាយ៉ាងណាក៏ដោយ ការសម្រេចដំឡើងថ្លៃសាំងនេះ ប្រហែលជាមិនប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ ព្រោះចំណូលពលរដ្ឋជាច្រើនក៏បានងើបឡើងវិញហើយដែរ ត្បិតស្ថិតក្នុងស្ថានភាពកូវីដ១៩ ក៏ដោយ ប៉ុន្តែអាជីវកម្មក្នុងប្រទេសមិនទាន់ជួបញ្ហាធ្ងន់ធ្ងរនោះទេ។

សេចក្ដីជូនដំណឹងស្ដីពី តម្លៃប្រេងសាំង

មួយវិញទៀត រដ្ឋាភិបាលកម្ពុជា ធ្លាប់បានលើកឡើងថា តាំងពីមានកូវីដ១៩ មក មិនទាន់មានអាជីវកម្មណាមួយបានប្រកាសក្ស័យធននោះទេ ដោយគ្រាន់តែជួបបញ្ហាបន្តិចបន្តួចប៉ុណ្ណោះ ព្រោះថាការគ្រប់គ្រងកូវីដ១៩ នៅកម្ពុជាក៏បានល្អផងដែរ ដែលវាមិនជះឥទ្ធិពលខ្លាំងពេកនោះទេដល់អាជីវកម្មក្នុងស្រុក។

អត្ដបទដោយ៖ Nevin

Related Articles