We TV Cambodia

តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកញ្ញា

តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកញ្ញា

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មចេញសេចក្ដីប្រកាស ស្ដីពីថ្លៃលក់រាយប្រេងឥន្ទនៈនៅតាមស្ថានីយចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។​

បើតាមសេចក្ដីប្រកាសបានឱ្យដឹងថា​ យោងតាមការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ទនៈ ដែលប្រកបអាជីវកម្មនៅកម្ពុជានិងយោងតាមការប្រែប្រួលនៃតម្លៃប្រេងឥន្ទនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ គឺបានកំណត់តម្លៃលក់សារជាថ្មីពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកញ្ញា។

ទន្ទឹមនឹងនេះ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ទនៈ ដែលនឹងត្រូវលក់៣.១៣៨រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និងតម្លៃ២.៧៩១រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។

សូមជម្រាបជូនថា ថ្លៃលក់ប្រេងនេះសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០៕

 

Related Articles