តម្លៃប្រេងសាំងសម្រាប់លក់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៦ ដល់ទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ គឺមិនមានការប្រែប្រួលនោះទេ ចំពោះប្រេងសាំងធម្មតា ប៉ុន្តែមានការលើកថ្លៃ ៥០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។
យោងតាមសេចក្ដីជូនដំណឺងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ថ្ងៃទី១៦ ដល់ទី៣១ ខែកក្កដា បានឲ្យដឹងថា ប្រេងសាំងធម្មតាមានតម្លៃ ៣,០០០រៀលក្នុងមួយលីត្រ និង ២,៧៥០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។
សូមជម្រាបថា តម្លៃប្រេងសាំងសម្រាប់លក់កាលពីដើមខែកក្កដាគឺ ៣,០០០រៀលក្នុងមួយលីត្រចំពោះប្រេងសាំងធម្មតា និង ២,៧០០រៀលក្នុងមួយលីត្រចំពោះប្រេងម៉ាស៊ូត។
អត្ថបទដោយ៖ Nevin