We TV Cambodia

តម្លៃប្រេងនៅថៃមានការផ្លាស់ប្តូរ ដើម្បីបង្កើនការប្រើប្រាស់ក្នុងស្រុក

តម្លៃប្រេងនៅថៃមានការផ្លាស់ប្តូរ ដើម្បីបង្កើនការប្រើប្រាស់ក្នុងស្រុក

ដោយ៖ពេជ្រ

រូបភាព៖ Nikkei Asian Review

 

បើតាមការិយាល័យមូលនិធិប្រេងឥន្ធនៈ (អូតូ) បានបញ្ចុះតម្លៃប្រេងម៉ាស៊ូតប្រភេទ ១០/ ៥០ ក្នុងមួយលីត្រចាប់ពីថ្ងៃសុក្រដើម្បីបង្កើនការប្រើប្រាស់ក្នុងស្រុកនិងអ្នកបើកបរម៉ូតូនៅក្នុងស្រុក។ក្រសួងថាមពលជំរុញឲ្យមានការប្រើប្រាស់ប្រេងប្រភេទ B10 និង B20 ដើម្បីប្រើបន្ថែមពីប្រេងដូងឆៅដែលលាយបញ្ចូលគ្នាជាចំហេះ។

លោក Viraphol Jirapraditkul នាយកក្រុមហ៊ុន Offo បាននិយាយថា៖«ទីភ្នាក់ងារនឹងប្រមូលពន្ធពីអ្នកបើកឡានសម្រាប់តម្លៃ ៧៧ បាតក្នុងមួយលីត្រ»។លោកបន្តថា កម្មវិធីឧបត្ថម្ភសម្រាប់ប្រេងម៉ាស៊ូតនឹងប្រើប្រាស់ជាសាច់ប្រាក់ចំនួន ៨១៩ លានបាតក្នុងមួយខែពីមូលនិធិនេះដែលកើនឡើងពី ៤១៣ លានដុល្លារ។ ហើយនេះជា យុទ្ធនាការដើម្បីលើកកម្ពស់ប្រជាប្រិយភាព និងការប្រើប្រាស់ជីវៈឥន្ធនៈ។

លោកមានប្រសាសន៍ថា  កម្មវិធីប្រមូលពន្ធត្រូវបានគេរំពឹងថានឹងកាត់បន្ថយបរិមាណប្រេង B7 មកនៅត្រឹម ៨ លានលីត្រនិង ២០ ទៅ ៦ លានលីត្រប៉ុន្តែបង្កើនបរិមាណ ១០ ដល់ ៥២ លានលីត្រ។

លោក Viraphol បាននិយាយថាស្ថានីយ៍ប្រេងចំនួន ៦០០០ កន្លែងនៅទូទាំងប្រទេសនឹងមានប្រេង B10 នៅត្រឹមខែមីនាដែលកើនឡើងពី ៣.១០០ ស្ថានីយ។

បើតាមនាយកដ្ឋានអាជីវកម្មថាមពលបានរាយការណ៍ថា ការប្រើប្រាស់ប្រេងម៉ាស៊ូតនៅក្នុងខែមករាបានធ្លាក់ចុះ ២,៥% គិតជាមធ្យម ៦៤,១ លានលីត្រខណៈដែលប្រភេទប្រេងឥន្ធនៈកើនឡើង ១,៨% ស្មើនឹង ៣១,៨ លានលីត្រ។

ក្នុងនោះដែរ ក្នុងខែមករាការនាំចូលប្រេងឆៅក្នុងមួយថ្ងៃបានធ្លាក់ចុះ ៨,៥% ស្មើនឹង ៩៨០,៧៤១ បារ៉ែលក្នុងមួយថ្ងៃក្នុងតម្លៃ ៦៧ ពាន់លានបាតគិតជាថ្លៃដើម។ ការនាំចេញប្រេងចម្រាញ់បានធ្លាក់ចុះ ២,១ ភាគរយមកនៅត្រឹម ១៧១,៣៨៦ បារ៉ែលក្នុងមួយថ្ងៃមកនៅត្រឹម ១១,៦ ពាន់លានបាតក្នុងការចំណាយ៕

 

Related Articles