We TV Cambodia

តម្លៃទីផ្សារសត្វចិញ្ចឹម ជ្រូក មាន់ មានការធ្លាក់ចុះ ក្នុងកំលុងពេលភ្ជុំបិណ្ឌ

តម្លៃទីផ្សារសត្វចិញ្ចឹម ជ្រូក មាន់ មានការធ្លាក់ចុះ ក្នុងកំលុងពេលភ្ជុំបិណ្ឌ

ក្នុងរដូវបុណ្យទាន ជាពេលវេលា ដែលប្រជាជនខ្មែរជួបជុំគ្រួសារ និងមានតម្រូវការ ខ្លាំងលើការបរិភោគ អាហា ចំណី សាច់ ប៉ុន្ដែសម្រាប់ឆ្នាំនេះ ក្នុងឱកាសបុណ្យភ្ជុំ តម្លៃទីផ្សារសត្វចិញ្ចឹមបែជាមានការធ្លាក់ចុះបន្ដិច នោះព្រោះតែមេរោគ​កូវីដ១៩ ដែលជម្រុញឲ្យប្រជាជនខ្មែរ ចាប់ផ្ដើមមានការចិញ្ចឹមជាលក្ខណៈគ្រួសារ។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (CLRA) លោក ស្រ៊ុន ពៅ បានលើកឡើងថា ទីផ្សារឆ្នាំនេះ វាខុសគ្នាពីឆ្នាំមុនដែលតម្លៃឡើងខ្ពស់ និងទីផ្សារប្រើប្រាស់ បាន​កើនឡើងជិត ៥០ ភាគរយក្នុងអំឡុងពេលនេះប៉ុន្ដែសម្រាប់ ឆ្នាំនេះតម្លៃនៅតាមកសិដ្ឋានបានធ្លាក់ចុះពី ១៣ ០០០ រៀល មុនភ្ជុំបិណ្ឌមកនៅត្រឹម ១២០០០ រៀលក្នុងមួយគីឡូក្រាមសម្រាប់ជ្រូក។

លោកបន្តថា៖ «យើងបានកត់សម្គាល់ឃើញថា នៅរដូវបុណ្យភ្ជុំបិណ្ឌតម្លៃទំនិញបានធ្លាក់ចុះបន្តិច ដោយសារប្រាក់ចំណូលរបស់ប្រជាជនធ្លាក់ចុះ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩»។

ការធ្លាក់ចុះតម្លៃមាន់ ក៏ព្រោះតែមានការផ្គត់ផ្គង់លើសតម្រូវការខណៈដែល តម្រូវការសត្វមាន់ប្រចាំថ្ងៃគឺមានចំនួន ១៥០ ០០០ ក្បាល ប៉ុន្តែចំនួនសរុបមានដល់ ២០០ ០០០ ក្បាល។ កសិករខ្លះបានចាប់ផ្តើម​ធ្វើកសិកម្មចម្រុះរបស់ពួកគេទៅជាការចិញ្ចឹមសត្វ និងដាំបន្លែ ចាប់តាំងពីមានការរីករាលដាលនៃជំងឺ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។

យោងតាមតួលេខរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (CLRA) បានបង្ហាញថា ជ្រូករស់ចំនួន ៦០០០ ក្បាលត្រូវបានផ្គត់ផ្គង់ដល់ទីផ្សារក្នុងមួយថ្ងៃ ដែលក្នុងនោះប្រហែលពាក់កណ្តាលត្រូវបាននាំចូល។

ក្រសួងកសិកម្ម បានអនុញ្ញាតឱ្យនាំចូលជ្រូករស់ពី ២ ០០០ ទៅ ៣ ០០០ ក្បាលក្នុងមួយថ្ងៃ ដែលភាគច្រើនមកពីប្រទេសជិតខាងកម្ពុជា។

ដោយ៖ Stince

Related Articles