ដោយសារតែការរីករាលដាលនៃមេរោគ កូវីដ១៩ មិនថាតែនៅកម្ពុជា ឬបណ្ដាប្រទេសនៅក្បែរខាងនោះទេ បានធ្វើឲ្យបែបបទនៃការរស់នៅរបស់មនុស្សមានការផ្លាស់ប្ដូរជាច្រើន មិនត្រឹមតែប៉ុណ្ណោះទៀតសោធ ការធ្វើអាជីវកម្មក៏ប្រែប្រួលទៅតាមដំណាក់ៗ។ ដោយឡែកចំពោះផ្នែកអចលនៈទ្រព្យ វិញ យោងតាមការចុះផ្សាយរបស់ គេហទំព័រ ក្នុងស្រុកបានឲ្យដឹងថា អតិថិជនចាប់អាម្មណ៍នឹងស្វែងរកមើល តាមបណ្ដាញអនឡាញ ព្រោះទិន្ន័យនៃការ ស្វែងរក ទំហំនៃការប្រើប្រាស់ កម្មវិធីដៃមានការកើនឡើងដល់ទៅ២០% ត្រឹមរយៈពេល ជាងកន្លះខែចុងក្រោយ។
ការប្រែប្រួលនេះមិនត្រឹមតែ ក្នុងប្រទេសកម្ពុជានោះទេ បើសូម្បីតែបណ្ដាប្រទេសជិតខាង បើនិយាយអំពីការផ្លាស់ប្ដូរវិញនោះ គឺវៀតណាម ថៃ នឹងបែកអឺរ៉ុប ក៏ប្រជាជនមានទំនោរ ស្វែងរកអចលនៈទ្រព្យ តារយៈ អនឡាញផងដែរ។ បន្ទាប់ពីទទួលបានការពេញចិត្ដ ទើបទំនាក់ទំនងដោយផ្ទាល់។ ទិផ្សារអចលនៈទ្រព្យដែលត្រូវបាន គេចាប់អារម្មណ៍ខ្លាំង គឺប្រភេទ ផ្ទះសំបែង បើយោងតាមការចុះផ្សាយរបស់ព័ត៌មានវៀតណាម បញ្ជាក់ថា ទោះបីគម្រោង សំណង់អគារខ្លះត្រូវ ផ្អាក់ការសាងសង់ តំបន់ ខុនដូរផ្សេងៗ ស្ងាត់ភ្ញៀវទស្សនា ប៉ុន្ដែលើបណ្ដាញអនឡាញ បែជាមានការកើតឡើងទៅវិញ។
ក្រោមឥទ្ធពលយ៉ាងអាក្រក់ នៃមេរោគ កូវីដ១៩បានធ្វើអាជីវកម្មផ្សេងទៀតត្រូវ ផ្លាស់ប្ដូរ របៀបបទនៃការរៀបចំសេវាកម្ម ក្នុងនោះមានដូចជា អាហារដ្ឋាន ឬភោជនីដ្ឋាន ជាដើម បានប្រែក្លាយ ទៅជាការប្រើប្រាស់វាកម្មអនឡាញជាកត្ដាគោលទៅវិញ មានន័យថា ហាងមួយចំនួន ត្រូវកាត់បន្ថយការ ទទួលភ្ញៀវ ដោយត្រលប់មកវិញដោយការ កម្ម៉ងអានអនឡាញ រួចក៏ដឹកជញ្ជូន។
ដោយ៖ Stince
