We TV Cambodia

តម្រូវការទីផ្សារ បានជម្រុញឲ្យកសិករខេត្តព្រៃវែងនាំគ្នាចិញ្ចឹមមាន់ទា និងបានកើនដល់ជាង ៣លានក្បាល

តម្រូវការទីផ្សារ បានជម្រុញឲ្យកសិករខេត្តព្រៃវែងនាំគ្នាចិញ្ចឹមមាន់ទា និងបានកើនដល់ជាង ៣លានក្បាល
ការចិញ្ចឹមមាន់ក្នុងខេត្តព្រៃវែង (ប្រភព៖ មន្ទីរកសិកម្មខេត្តព្រៃវែង)

កសិករខេត្តព្រៃវែងបានផ្លាស់ប្តូរការចិញ្ចឹមជ្រូកមកនាំគ្នាចិញ្ចឹមមាន់ទា យកសាច់ ពងនិងកូនលក់វិញ ដោយសារមានតម្រូវការទីផ្សារ ហើយទទួលបានចំណូលក្នុងសេដ្ឋកិច្ចគ្រួសារកើនឡើង។

ការចិញ្ចឹមមាន់ក្នុងខេត្តព្រៃវែង (ប្រភព៖ មន្ទីរកសិកម្មខេត្តព្រៃវែង)

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានមានប្រសាសន៍ថា កាលពីឆ្នាំ២០១៩ មានការកើតនូវជំងឺប៉េសជ្រូកអាហ្រ្វិចទូទាំងប្រទេស ទើបធ្វើឲ្យមន្ទីរកសិកម្មខេត្ត បង្វែរប្រជាពលរដ្ឋពីជាការចិញ្ចឹមជ្រូក មកចិញ្ចឹមមាន់ និងទាវិញ ដើម្បីផ្គត់ផ្គង់ទីផ្សារ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។


លោកបានបន្តថា បច្ចុប្បន្នទូទាំងខេត្តមានការចិញ្ចឹមមាន់ និងទាកើតឡើងដល់ជិត ២លានក្បាល ហើយមន្ទីរបានចុះបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋពីការបង្កាត់ដោយប្រើស្ពែមសិប្បនិម្មិតវិញ គឺជ្រើសរើសយកមេមាន់ ទៅបង្កាត់ជាមួយនិងមាន់ឈ្មោល ដោយយកស្ពែមទៅចាក់នៅក្នុងមេមាន់ទើបអាចផលិតកូនបានល្អផងដែរ។

ការចិញ្ចឹមមាន់ក្នុងខេត្តព្រៃវែង (ប្រភព៖ មន្ទីរកសិកម្មខេត្តព្រៃវែង)

លោកប្រធានមន្ទីបានបញ្ជាក់ទៀតថា មន្ទីក៏បានជួយគ្រាំទ្រនូវច្ចេកទេសក្នុងការបង្កាត់ពូជមាន់តាមរបៀបសិប្បនិម្មិត ដើម្បីឲ្យឆ្លើយតបទៅនឹងតំរូវការជាក់ស្តែង ហើយផ្តល់ផល និងញាស់បានល្អគឺយើងបង្កាត់តាមបែបសិប្បនិម្មិត យើងមានមន្រ្តីចុះទៅបណ្តុះបណ្តាលប្រជាពលរដ្ឋកាត់បង្កាត់មាន់ក្នុងការយកពង មិនឲ្យមាន់ដោយឈ្មោលតាមធម្មជាតិដូចពីដើមទេ គឺយើងយកស្ពែមពីឈ្មោលទៅដាក់ឲ្យញី។ ដូច្នេះអត្រាកម្រិតនៃការពងវាមានកម្រិតខ្ពស់ ហើយកម្រិតអត្រានៃញាស់ជាកូនក៏មានកម្រិតខ្ពស់ដែរ នេះជាការជឿនលឿននៃផ្នែកកសិកម្ម ទោះបីវាមិនទាន់ជឿនលឿនដូចកម្រិតប្រទេសនៃគេជឿនលឿនក៏ដោយ ប៉ុន្តែយើងក៏ខិតខំព្យាយាមស្វែងរកនូវបច្ចេកវិទ្យាថ្មីៗដើម្បីជួយសម្រួលប្រជាពលរដ្ឋជាពិសេសនៅក្នុងស្ថានភាពដែលប្រជាពលរដ្ឋគាត់មានការខ្វះខាតនៃកម្លាំងពលកម្ម » ។

ការចិញ្ចឹមមាន់ក្នុងខេត្តព្រៃវែង (ប្រភព៖ មន្ទីរកសិកម្មខេត្តព្រៃវែង)

សូមជម្រាបថា ខេត្តព្រៃវែងមានសក្តានុពលលើវិស័យកសិកម្ម ដោយប្រជាពលរដ្ឋប្រមាណ ៧៦,៦%គ្រួសារជាកសិករ និងជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសលើវិស័យកសិកម្មក្នុងឆ្នាំ២០១៩-២០២០ ។ នៅទូទាំងខេត្តព្រៃវែងមានការចិញ្ចឹមមាន់ចំនួន ១,៨៣៥,៧៦១ក្បាល និងទាចំនួន ១,៨៦៨,៦៧៨ក្បាល។

ការចិញ្ចឹមមាន់ក្នុងខេត្តព្រៃវែង (ប្រភព៖ មន្ទីរកសិកម្មខេត្តព្រៃវែង)
ការចិញ្ចឹមមាន់ក្នុងខេត្តព្រៃវែង (ប្រភព៖ មន្ទីរកសិកម្មខេត្តព្រៃវែង)
ការចិញ្ចឹមទាក្នុងខេត្តព្រៃវែង (ប្រភព៖ មន្ទីរកសិកម្មខេត្តព្រៃវែង)

អត្ថបទដោយ៖ Nevin

Related Articles