We TV Cambodia

ឌីជីតល់ភាវូបនីយកម្ម​វិស័យ​ពាណិជ្ជកម្ម គឺ​កាត់បន្ថយ​ការចំណាយ និង​សំរាប់ជនគ្រប់រូប

ឌីជីតល់ភាវូបនីយកម្ម​វិស័យ​ពាណិជ្ជកម្ម គឺ​កាត់បន្ថយ​ការចំណាយ និង​សំរាប់ជនគ្រប់រូប

ដោយៈ ទិន សុខាវុធ

អ្នក​ជំនាញ​របស់​ធនាគារអភិវឌ្ឍន៍​អាស៊ី (ADB) បានលើក​ឡើង​ថា គោលដៅ​ដ៏​ចំបង​នៃ​ឌីជីតល់ភាវូបនីយកម្ម​វិស័យ​ពាណិជ្ជកម្ម គឺ​​ដើម្បី​​កាត់​បន្ថយ​ការចំណាយ​ និង​ដើម្បី​​ផល​ប្រយោជន៍​របស់​ជន​គ្រប់​រូប​ ដែលគេនិយម​ប្រើពាក្យ​ថា «ប្រកបដោយ​បរិយាប័ន្ន» ។

លោក​ស្រី Alisa DiCaprio អ្នក​ឯកទេស​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​នៅ​ ADB បាន​សរសេរ​នៅ​ក្នុង​បទ​វិភាគ​មួយ​​របស់​លោក​ស្រី​ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ ADB ថា នៅ​ពេលបច្ចុប្បន្ន​នេះ ឌីជីតល់ភាវូបនីយកម្ម​វិស័យ​ពាណិជ្ជកម្ម​គឺ​មាន​គោលដៅ​កាត់បន្ថយ​ការចំណាយ ជាជាង​ការធ្វើ​បរិយាប័ន្ន​។ ដូចនេះ វាជារឿង​ដ៏​ត្រឹមត្រូវ​មួយ ដែល​ឌីជីតល់ភាវូបនីយកម្ម​វិស័យ​ពាណិជ្ជកម្ម ត្រូវ​ដើរ​ទន្ទឹម​នឹង​ភាពប្រកប​ដោយ​បរិយាប័ន្ន​​ផងដែរ​ (inclusion) ។

« Today, the progress of digitization in trade is being driven by the objective of cost reduction, not inclusion. It is reasonable to assume that cost savings will translate to a more inclusive trade process,» នេះ​ជាការលើក​ឡើង​របស់​លោក​ស្រី Alisa DiCaprio នៅ​ក្នុង​បទ​វិភាគ​របស់​លោក​ស្រី​។

មួយវិញទៀត ទាក់ទង​នឹង​បញ្ហា​ឌីជីតល់ភាវូបនីយកម្ម លោក​ស្រី Alisa DiCaprio បាន​គូស​បញ្ជាក់​ថា មាន​ចំនុច​សំខាន់​ៗ​ចំនួន​ ៣ ដែល​បណ្តា​​អ្នក​ដឹកនាំ​ទាំងឡាយ​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​វា​។ ចំនុច​ទាំងនោះរួម​មាន​៖

១. ការជំនួស​ក្រដាស​ស្នាម​​រដ្ឋបាលទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្ម​ ដោយ​ឯកសារ​អេឡិច​ត្រូនិក នឹង​​ជួយ​បង្កើន​ ល្បឿន, ការទុកចិត្ត, តំលាភាព និង​ កាត់បន្ថយ​ការចំណាយ​​នៅ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម។

២. ការវិនិយោគ​ក្នុង​​វិស័យ​ឌីជីតល់ ទាមទារ​អោយ​វិស័យ​ឯកជន​​​ឈាន​មុខ​គេ ជាពិសេសនៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) និង​ មូលដ្ឋាន​ទិន្នន័យ​សកល​មាន​ដូចជា blockchain ជាដើម​។

៣. ឌីជីតល់​ភាវូបនីយកម្ម ដែលប្រកប​ដោយ​បរិយាប័ន្ន ទាមទារ​អោយមាន​ការវិភាគ​យ៉ាង​ម៉ត់ចត់ ដើម្បី​រៀបចំ​​ផែនការ​ទាំងឡាយ​ អោយ​បាន​ច្បាស់​លាស់​​និង​ត្រឹមត្រូវ៕

Related Articles