ដំរីឈ្មោលមួយក្បាល កាវ៉ាន់ អាយុ៣៥ឆ្នាំ ត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្រ្គោះពីសួនសត្វមួយនៃប្រទេសប៉ាគីស្ថានតាមរយះការស៊ូផ្នែកច្បាប់ ហើយចុងក្រោយតុលាការកំពូលរបស់ប៉ាគីស្ថានបានសម្រេចឱ្យដំរីនេះមានសេរីភាព និងបានបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិនៃដែកជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា។ យ៉ាងណាមិញ នៅរសៀលថ្ងៃទៅ៣០ វិច្ជិកាឆ្នាំ២០២០ម្សិលមិញនេះ បន្ទាប់ពីការធ្វើដំណើរជាច្រើនម៉ោងពីប្រទេសប៉ាគិស្ថាននោះ ទីបំផុតដំរីឯកោ កាវ៉ាន់ បានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទឹកដីខេត្ដសៀមរាមហើយ វានឹងត្រូវបញ្ជូនបន្ដទៅចាប់ផ្ដើមជីវិតថ្មីរបស់វា នៅដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ខេត្តឧត្តរមានជ័យ។
សូមទស្សនារូបភាពខាងក្រោម៖




អត្ថបទដោយ៖ ពិសី
